ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមការងារព័ត៌មានមនុស្សធម៌ ខណ្ឌសែនសុខបន្តនាំយកអំណោយសប្បុរសជនទៅជូន ទុរគតជន ចាស់ជរា២គ្រួសារទៀតនៅខេត្តស្វាយរៀង

2 ឆ្នាំ មុន 2 តូ សុផល

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ  ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មានTNN និងលោក រាជ សារ៉ាត់ TV3 និងPost Nesw រួមទាំក្រុមការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខ បន្តនាំយកអំណោយសប្បុរសជនទៅជូន ទុរគតជន និង ចាស់ជរា២ គ្រួសារដែលថ្ងៃមុន ពុំទាន់ទទួលបាន ទីតាំងខាងលេីស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។  ហេីយនៅថ្ងៃទី ២៧ ខែនេះក្រុមការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខនិងបន្តនាំយកអំណោយទៅជូនទុរគតជន ចាស់ជរានៅ ស្រុកកំពង់ស្វាយខេត្តកំពង់ធំទៀត!

សូមគោរពថ្លែងអំណរគុណដល់សប្បុរសជន
១ លោក ជំទាវ វ៉ាន់ លុយ អគ្គនាយិកាទឹកបរិសុទ្ធ EURO TECH ឧបត្ថម ទឹកបរិសុទ្ធ ៥ កេស និងថវិកា ៨មុឺនរៀល
២ ព្រះចៅអធិការវត្តទឹកថ្លា អង្ករ ៥០គីឡូ ទឹកដោះគោ ស្ករស តែ និងចថវិការ១០ មុឺនរៀល
៣ ព្រះចៅអធិការវត្តស្ទឹងមានជ័យ និងព្រះគ្រូសូត្រឆ្វេង អង្ករ ៥០គីឡូ មី ២កេស ថវិកា ៥មុឺនរៀល។
៤ ព្រះតេជគុណ សាត សុផល្លី វត្តសាក់សំពៅ អង្ករ ៤០គីឡូ សំភារៈមួយចំនួន និងថវិកា ៩មុឺនរៀល
៥ លោក ជា ហេង និងភរិយា ៥មុឺនរៀល
៦ លោក ញ៉ឹក កុសល ហៅហួរ មី ១កេស
៧ ប្អូនស្រី គង់ សុខឈាន ភ្នំពេញ ៥ $
៨ ប្អូនស្រី វង្ស ទេវី ភ្នំពេញ ៥ $

៩ លោក អនុត្រី ឃុន ឈុនលាង សែនសុខ ៤ មុឺន រៀល រួមម្ចាស់វីង ២មុឺន ៦ពាន់រៀល

បើបង ប្អូនសប្បុរសជនមានបំណងចង់ជួយជួយឧបត្ថមដល់ទុរគតជនចាស់ជរាគ្មានទីពឹងតាមជនបទដាច់ស្រយាលនានា សូមទាក់ទង មក ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ភ្នាក់ ទូរទស្សន៍លេខ ៣ និងPost News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683 សូមអរគុណ!  Facebook : Sophall Tnn ,  Page: TNN News Page or visit: tnn-news.com

image image image image image image imageimage image image image image image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!