ព្រឹតិ្តការណ៍ថ្មីៗ

ព្រហ្មទណ្ឌកម្រិតធ្ងន់​ បើកកិច្ចសហប្រតិបត្តិការ បង្ក្រាបក្រុមចោរប្លន់​ប្រដាប់អាវុធ ប្រុសស្រី​៥នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងម៉ូតូ២គ្រឿង

6 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន​ ០៥នាក់ (ប្រុស៤នាក់ ស្រី ១នាក់) ។

ជនសង្ស័យ​ដែលឃាត់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាក់ស្ដែងខាងលេី ទី១.ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ទី២.ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ទី៣.ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចប្បន្នផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

ទី៤.ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី៥.ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក (ហូមកាហ្វេ ផ្សារសុវណ្ណា) ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ដកហូតវត្ថុតាង ១-អាវុធខ្លីមួយដើម ម៉ាក កា៥៩ (K59) ។ ២-ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda Beat ពណ៌ខៀវ+ស(ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ)។

ករណីទី១ កាលពីថ្ងៃទី០៣-០៣-២០១៩​ វេលាម៉ោងប្រហែល០១:០០នាទីរំលងអាធ្រាត ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ករណីទី២​ : កាលពីថ្ងៃទី០៦-០៣-២០១៩ វេលាម៉ោង ប្រហែល០៦:៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ​ កសាងសំណុំរឿង​បញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធី៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ