ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខដំណែង មន្ត្រីនគរបាលជាតិនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥

5 ខែ មុន 42 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ៩កើតខែផល្គុណឆ្នាំច
សំរិទ្ធិសក័ ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែមិនាឆ្នាំ ២០១៩

នៅទីបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៦១៥បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងជូន ដល់មន្ត្រីនគរបាលជាតិនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់លោកឩត្តមសេនីយ៍ទោ បែន រត្ន័ស្នងការនៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំនិងលោកឩត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាលយ័លោកមេបញ្ជាការនគរបាលវរសេនាតូចលោកអធិការនគរបាលស្រុកមេមត់អញ្ជើញចូលរួមជាគណៈអធិបតី។

លោកមេបញ្ជាការរង លោកនាយ នាយរងប៉ុស្តិ៍ នគរបាលការពារព្រំដែននិងមន្ត្រីនៃវរសេនាតូច៦១៥ទាំងអស់អញ្ជើញចូលរួមជាសមាជិក។

អង្គពិធីបានប្រព្រឹត្តទៅក្រោមរិយាកាសសោមនស្ស រីករាយនិងសាមគ្គីភាពដោយបានប្រកាសផ្ទេរភារ កិច្ចនិងតែងតាំងមុខដំណែងជូនមន្ត្រីនគរបាលជាតិចំនួន០៥នាក់ក្នុងនោះ ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនចំនួន០២នាក់និងជានាយរងប៉ុស្តិ៍ចំនួន០៣នាក់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!