ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) សិស្សថ្នាក់បឋមសោះ ចេញធ្វើសកម្មភាពឆក់ ទៅហើយ!

5 ខែ មុន 1331 តូ សុផល

ភ្នំពេញ៖  កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ២២ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានធ្វេីការល្បាតជំនាញ បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុចមុខក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ស មិនបានសម្រេច ) នៅចំណុច កែងខាងជើងស្ថានទូតរុស្សី ផ្លូវ រដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ មានឈ្មោះ ៖
ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ សួស រ៉ាណេត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

២-ឈ្មោះ យក់ ប្រាវីត ហៅ ដែត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាបឋមសិក្សាសន្សំកុសល ថ្នាក់ទី៦ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៨ លេខតួ-លេខម៉ាស៊ីន ៥១៣៣២៣២ ពាក់ស្លាកលេខ ភ្នំពេញ ១GS-៧០៣៣ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!