ព្រឹតិ្តការណ៍ថ្មីៗ

Facebook ស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយព្រះរាជអាជ្ញា ចំពោះមូលហេតុ ក៏មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ​នៅឡើយ!

4 ខែ មុន 37 តូ សុផល

រាជធានីភ្នំពេញ​ ៖ បណ្ដាញសង្គម​យក្សហ្វេសប៊ុក​ Facebook ដែលលោកអ្នកប្រេីប្រាស់​រាល់ថ្ងៃ​នោះ​ មានជួបបញ្ហា​ខ្លះដែរទេ​​ ខណៈវិដេអូ​ រូបភាព​ និងអត្ថបទផ្សេងៗទៀត មិនអាចបង្ហោះបាន​ ត្រូវបានអ្នក​និយមប្រេីប្រាស់​មាន​ចម្ងល់យ៉ាងខ្លាំង​ ដោយមិនដឹងថា​មូលហេតុ​អ្វីនោះទេ​ ។

ហ្វេសប៊ុក Facebook ស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយព្រះរាជអាជ្ញា ក្នុងការពិនិត្យកិច្ចព្រមព្រៀង ចែករំលែកទិន្នន័យជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗដទៃទៀត នេះបេីយោងតាមកាសែត New York Times បានចេញផ្សាយព្រឹកនេះ ។

ជាមួយគ្នានេះ ហ្វេសប៊ុក Facebook ទទួលរងការបំផ្លាញធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងសេវាកម្មសំខាន់ៗ ដែលមិនអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកនៅថ្ងៃពុធ​ ទី១៤​ ខែមីនា​ ឆ្នាំ២០១៩នេះ។​ នេះបេីយោងតាម​ BBC News (World) ចេញផ្សាយនៅព្រឹកនេះ។

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកធ្លាប់បានរំខានដល់ទំហំនេះម្ដងរួចមកហេីយ គឺនៅឆ្នាំ២០០៨ នៅពេលដែលគេហទំព័រនេះ មានអ្នកប្រើប្រាស់ ១៥០ លាននាក់ ធៀបនឹងអ្នកប្រើប្រាស់ប្រចាំខែ ២.៣ពាន់លាននាក់ នៅថ្ងៃនេះ។

ផលិតផលសំខាន់ៗរបស់ហ្វេសប៊ុកកម្មវិធីផ្ញើសារនិងគេហទំព័រចែករំលែករូបភាពរបស់ Instagram ទាំងពីរត្រូវរងផលប៉ះពាល់។

យ៉ាងណាមិញ​ មូលហេតុនៃការរំខាននេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ​នៅឡេីយ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!