ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) បញ្ជូនក្រុមប្លន់ប្រដាប់អាវុធ៥នាក់ ទៅតុលាការ

3 ខែ មុន 151 តូ សុផល

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធប្រុសស្រី ៥នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ

កសាងសុំនុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់កាលពីព្រឹកថ្ងៃទី១៤មិនា២០១៩ក្រោយបញ្ចប់និតិវិធី។

ជនសង្ស័យខាងលើ

ទី១/ឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិមិត្តភាពសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ទី២/ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមាន
ជ័យ ។

ទី៣/ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

ទី៤/ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់
ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ទី៥/ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមាន
ជ័យ។

គួររំលឹកថាក្នុងខែមិននានេះក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពប្លន់ចំនួន២ករណីក្នុងនោះ កាលពីថ្ងៃទី ០៣មិនា២០១៩វេលាម៉ោង ប្រហែល ០១និង០០នាទីរំលងអាធ្រាត ក្រុមខាងលើបានធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។និង ករណីទី២ៈកាលពីថ្ងៃទី០៦មិនា២០១៩ វេលាម៉ោង ប្រហែល០៦និង៣០នាទីក្រុមខាងលើ ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយពីមានសកម្មភាពខាងលើរយ៉ះពេលបីថ្ងៃគឺថ្ងៃទី១០មីនា រហូតមកដថ្ងៃទី១៣ មីនា២០១៩ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលឃណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពត
បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែងក្រុមចោរប្លន់ប្រដាប់អាវុធទាំង០៥នាក់ (ប្រុស ០៤ស្រីម្នាក់) ដោយក្នុងនោះធ្វើការដកហូតវត្ថុតាង អាវុធខ្លីមួយដើម ម៉ាក កា-៥៩ ម៉ូតូចំនួន០២
គ្រឿង ម៉ាកHonda Beat ពណ៌ ខៀវ+ស
(ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!