ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ករណី ប្លន់ប្រដាប់អាវុធ ក្នុងខណ្ឌទួលគោក ៤ថ្ងៃមុនស្ងាត់អោយឈឹង ពេលនេះ…!

4 ខែ មុន 754 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីមានករណីប្លន់យកលុយ និងសម្ភារៈពីជនរងគ្រោះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់

សហការណ៍ជាមួយអធីការដ្ឋាននគរបាលខណ្ឌមានជ័យ និងទួលគោក នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកប្រតិបត្តិការបង្រ្កាបតែ៤ថ្ងៃប៉ុណ្ណោះ គិតចាប៉ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដូចជា លោក លន់ ស៊ីវថេង លោក ផេង យុទ្ធនា កញ្ញា ហៀង ស្រីដែត លោក ស៊ន់ សេរីវិចិត្រ និងលោក គង់ សុវណ្ណ ។

ការបង្រ្កាបដែលប្រើរយៈពេលដ៏ខ្លីនេះ មានការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពី លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយលោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

ក្នុងប្រតិបត្តិការនេះ ដកហូតបានអាវុធខ្លី០១ដើមម៉ាកកា៥៩ ម៉ូតូ០២គ្រឿង ទូរស័ព្ទដៃ០២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន ព្រមសម្ភារៈផ្សេងទៀត។

ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្លន់មែន ហើយបច្ចុប្បន្នជនសង្ស័យទាំងនោះ បានរៀបចំកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!