ព្រឹតិ្តការណ៍ថ្មីៗ

បឺតគ្រូកៗ ឆ្ងាញ់ណាស់! ដាច់ផ្ងារ បង្គាវៀតណាម ចាក់សារធាតុម្យ៉ាងខាប់ៗ ដូចចាហួយចូលក្បាល ៣ឡាន

7 ខែ មុន 246 តូ សុផល

ភ្នំពេញ៖ យោងតាមអនុសាសន៌ដឹកនាំដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៌ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង ៣ និង៥នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាតិ ដឹកតាមរថយន្តចំនួន៣គ្រឿង មានបង្គា (បង្គាមានចាក់សារធាតុម្យ៉ាងខាប់ ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួន និងគ្មានច្បាប់អនុញ្ញាតិចំនួនស្មើ និង៣៧៦កេស ប្រមាណ ៧៥២០គីឡូក្រាម ។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន បន្ទាប់មកបានបញ្ជា ឲ្យយកបង្គា ដែលមានចាក់បញ្ចូលសារធាតុ ដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់ យកទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាមបឹងជើងឯក នៅវេលាម៉ោង៣ និង១០ នាទីល្ងាច ថ្ងៃ-ខែ-ឆ្នាំដដែល និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន ៣នាក់ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ