ព្រឹតិ្តការណ៍ថ្មីៗ

កីឡាករប្រដាល់ ២រូប ចង់ចូលធ្វើទាហាន ត្រូវ លោក ខុន ខាំចៃ បោកលុយអស់១ពាន់ដុល្លារ

8 ខែ មុន 101 តូ សុផល

កណ្តាល៖ អតីតកីឡាករប្រដាល់ចាស់វស្សា ស សី និងកីឡាករ យឹម ឌៀប បានទទូចស្នើសុំថ្នាក់ដឹកនាំ មេត្តាជួយអន្តរាគមន៍ ក្រោយត្រូវបានចាញ់បោក១០០០ដុល្លារ ទៅឱ្យ លោក ខុន ខាំចៃ ហៅ ផាណិត ជាអតីតអាជ្ញាកណ្តាល និងចៅក្រមលើសង្វៀន ជាថ្នូររត់ការចូលបម្រើកងទ័ពជាងកន្លះឆ្នាំមកហើយ ដោយមិនបានសាច់ការអ្វីសោះឡើយ ផ្ទុយទៅវិញត្រូវជននោះកុហកថា ថ្ងៃនេះ ថ្ងៃនោះ ទើបធ្លាក់ឈ្មោះមក។

អតីតកីឡាករប្រដាល់ចាស់វស្សា ស សី បានឱ្យដឹងថា លោកត្រូវបានអតីតអាជ្ញាកណ្តាល និងចៅក្រម ខុន ខាំចៃ ហៅ ផាណិត បច្ចុប្បន្នរស់ នៅខេត្តពោធិ៍សាត់ បោកលុយពីរូបលោកចំនួន ៦០០ដុល្លារ និងពីកីឡាករ យឹម ឌៀប អស់៤០០ដុល្លារ ជាថ្នូររត់ការបានចូលបម្រើក្នុងក្រមខ័ណ្ឌកងទ័ព ដើម្បីបម្រើជាតិមាតុភូមិ។

អ្នកប្រដាល់ចាស់វស្សា ស សី រូបនោះ បានបន្តថា សព្វថ្ងៃលោកមានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

យ៉ាងណាក្តីក៏ដោយអង្គភាពព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយពីអតីតអាជ្ញាកណ្តាលបាននោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ