ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ថោង លីម អគ្គស្នងការរងនគរបាលជាតិអញ្ជើញបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ 

7 ខែ មុន 77 តូ សុផល

ខេត្តព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ

ឯកឧត្តម គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារបន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

ឯកឧត្ដម គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ បានសម្តែងការកោតសរសើរចំពោះស្នាដៃរបស់កងកម្លាំងនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ ព្រមទាំងបានរំលឹកដាស់ តឿនដល់កងកម្លាំងនគរបាល ត្រូវយកចិត្តទុកលើបញ្ហា៖ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការកកស្ទះចរាចរណ៍ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះជនបរទេសដែលបើកបរយានយន្តដោយគ្មានប័ណ្ណបើកបរ បន្តអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការគ្រប់គ្រងជនបរទេស និងចូលរួមបង្ការទប់ស្កាត់ក្រុមបង្កភាពអនាធិបតេយ្យ រំលោភបំពានទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិ រួចហើយ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានមាន ប្រសាសន៍ផ្តាំផ្ញើរដល់កងកម្លាំងនគរបាល ព្រមទាំងបានរំឭកឡើងអំពីសភាពការណ៍សន្តិសុខ នយោបាយក្នុងប្រទេស និងសកម្មភាពក្រុមប្រឆាំង ដែលមានឧបាយកលទុច្ចរិត ញុះញង់បំផ្លិចបំផ្លាញដល់សន្តិសុខជាតិ ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏បានធ្វើការណែនាំឱ្យកងកម្លាំងនគរបាល ត្រូវយកចិត្តទុកដាក់ លើការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសត្រូវស្រាវជ្រាវរកមុខសញ្ញាបងតូច បងធំ បញ្ហាគ្រឿងញៀននៅតាមភូមិសាស្ត្របំពេញភារកិច្ចរបស់ខ្លួន ដើម្បីមានវិធានការទប់ស្កាត់ និងបង្ការ បង្ក្រាបបានទាន់ពេលវេលា។ ក្តាប់សភាពការណ៍សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ដាក់ចេញនូវវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងចូលរួមអនុវត្តគោលនយោបាយប្រឡងប្រណាំងភូមិ ឃុំមានធានាសេចក្តីសុខ សុវត្ថិភាពប្រជាពលរដ្ឋ។

ជាពិសេសការត្រៀមកម្លាំងរៀបចំ និងការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរនៅក្នុងទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុន ខណៈដែលខេត្តព្រះសីហនុ មានត្រៀមរៀបចំកម្មវិធីសង្រ្កានសមុទ្រលើកទី១ របស់ខ្លួនផង៕

បន្ថែមយោបល់របស់អ្នក

យោបល់