ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន​! ស្រវឹងទៅរករឿងគេ​ គេខឹងទៅបាត់​ ពេលមកវិញហៅបក្ខពួកមកព្រួតកាប់​ស្លាប់ក្នុងថ្លុកឈាម នៅមុខផ្ទះតែម្ដង!

6 ខែ មុន 92 តូ សុផល

រាជធានីភ្នំពេញ​ ៖ កាន់តែសាហាវហេីយ! បុរសម្នាក់ដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាអុកឡុក ក្នុងគ្រួសារជាញឹកជាប់ ជាពិសេសដើរបង្ករឿងជាមួយអ្នកជិតខាង ដែលជាអ្នកលក់ដូរដូចគ្នានោះ​ បានដេីរទៅវាយយុវជនម្នាក់កំពុងហូបមីហិរ ហេីយយុវជននោះក៏រត់ឡេីងជិះម៉ូតូទៅបាត់មួយសន្ទុះ បែរជាហៅបក្ខពួកមកវិញ ប្រដាប់ដោយដំបង ដាវ​ និងបំពង់ទីប ព្រួតវាយបុរសនោះ​ បណ្ដាលឲ្យរងរបួសជាទម្ងន់ និងដេកស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមតែម្ដង​។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង ១៥:៣០នាទី ថ្ងៃអង្គារ៍​ ទី១២ ខែមីនា​ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់​ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ(ស្លាប់) ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ២នាក់ និងបក្ខពួក ។

សមត្ថកិច្ច​បានអោយដឹងពី សភាពនៃរឿងហេតុថា កន្លងមកជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកជាប់ ជាពិសេសដើរបង្ករឿងជាមួយអ្នកជិតខាងដែលជាអ្នកលក់ដូរដូចគ្នា។

លុះដល់ថ្ងៃកើតហេតុជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ(មិនចាំស្លាកលេខ) បានមកហូបមីហិរជាប់ផ្ទះជនរងគ្រោះ នៅទីតាំងកើតហេតុខាងលើ ស្រាប់តែពេលកំពុងហូបជនរងគ្រោះមានសភាពស្រវឹង បានទៅរករឿង និងវាយជនសង្ស័យមុន ទើបជនសង្ស័យខឹងបានជិះម៉ូតូចេញបាត់ទៅ បានប្រហែលដប់ប្រាំនាទី បាននាំបក្ខពួកប្រហែលប្រាំនាក់ ជិះម៉ូតូ០៣គ្រឿង ប្រដាប់ដោយអាវុធមាន (ដាវ ដំបង និង ដែកបំពង់ទីប) មកព្រួតវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសជាទម្ងន់ រហូតដេកស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមតែម្ដង​ ។ ចំណែកក្រុមជនសង្ស័យបាននាំគ្នាជិះរត់បាត់ស្រមោលអស់​ ទេីបអ្នកឃេីញហេតុការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកេីតហេតុ សហការជាមួយសមត្ថកិច្ចជំនាញចុះធ្វេី​កោសល្យវិច័យ​ផងដែរ។

បច្ចុប្បន្ន​ករណីនេះ​ កម្លាំងសមត្ថកច្ចជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយស្រុក និងកម្លាំងប៉ុស្តិ៍ព្រែកដំបង ដើម្បីធ្វើការស្រាវជ្រាវបន្ត៕​ អត្ថបទដោយ​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ