ព្រឹតិ្តការណ៍ថ្មីៗ

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​

7 ខែ មុន 242 តូ សុផល

ភ្នំពេញ៖ ឯកឧត្តម ​ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធាននាយកដ្ឋាន, នាយការិយាល័យ និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាប្រជុំ នៃនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។

មន្ដ្រីនគរបាលដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ទាំង៤រូបនោះរួមមាន៖

*ទី១៖ លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ទៅជាអនុប្រធាននាយកដ្ឋាន
*ទី២៖ លោកវរសេនីយ៍ឯក ជឹង សៀង ជំនួយការប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាអនុប្រធាននាយកដ្ឋាន
*ទី៣៖ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ជាអនុប្រធាននាយកដ្ឋាន
*ទី៤៖ លោកវរសេនីយ៍ត្រី ហែម បូណា នាយរងការិយាល័យ ទៅជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងតម្លើងឋានន្ដរស័ក្ដិ ទៅជាវរសេនីយ៍ទោ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ