ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយៗ រំលោភតាមផ្លូវសាធារណៈហ្មង!

8 ខែ មុន 216 តូ សុផល

ភ្នំពេញ៖ ទីតាំងអាជីវកម្មលក់ពូកខ្នើយមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌសែនសុខ

ចេញលិខិតព្រមានក្រោយពីពាក់ព័ន្ធយកចំណីផ្លូវធ្វើអាជីវកម្ម។កាលពីព្រឹកថ្ងៃទី ១៣ មិនា២០១៩នៅចំណុចផ្លូវ១៩៨៦កែងផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តំណាងម្ចាស់ទីតាំងខាងលើយកចំណីផ្លូវធ្វើអាជីវកម្មឈ្មោះ សុខ ថារីន បច្ចុប្បន្នស្នាក់នៅទីតាំងខាងលើ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្រោយពីសង្កេតឃើញម្ចាស់ទីតាំងខាងលើតាំងពូកខ្នើយលក់មកលើចំណីផ្លូវសារធារណះទើបលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខអោយចុះទៅពិនិត្យនិងធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើបញ្ឈប់យកចំណីផ្លូវមកធ្វើអាជី
វកម្មបន្តទៀតព្រមទាំងមានបាញ់ថ្នាំជាសញ្ញាដើម្បីអោយគាត់លក់ដូរត្រឹមគំនូសក្រហមផង។

ក្នុងករណីខាងលើនេះតំណាងម្ចាស់ទីតាំងបានឯកភាពធ្វើតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដោយមិនមានប្រកែកតវ៉ាអ្វីឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ