ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម​ វ៉ាត ប៉ារ៉ានីន​ អភិបាលរងខេត្តឧត្ដរមានជ័យ​ និងលោក ម៉ៅមឿន ប្រធានសុរិដីស្រុកបន្ទាយអំពិល មិនខ្វល់អំពី អភិក្រមទាំង៥ របស់ សម្ដេចតេជោ ហ៊ុន សែន ឡើយ

7 ខែ មុន 149 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ឯកឧត្ដម​វ៉ាតប៉ារ៉ានីន​ អភិបាលរងខេត្តឧត្ដរមានជ័យ​ និង លោក ម៉ៅ មឿន

​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក បន្ទាយ​អំពិល​ កំពុងតែផ្គើន អភិក្រម​ ទាំង៥របស់ សម្ដេចតេជោ ហ៊ុនសែន។

ទោះជាសម្ដេច​តេជោ​ហ៊ុន​ សែន មានប្រសាសន៍ដ៍ខ្ពង់ខ្ពស់ ទៅកាន់មន្រ្ដីថ្នាក់ក្រោមថា​ ខ្លាក៍វ៉ៃ​ ពោះក៍វ៉ៃ​ កណ្ដុរក៍វ៉ៃ កន្ដូបក៍វ៉ៃ ចង្រិតក៍វ៉ៃ រុយក៍វ៉ៃ​ អោយតែធ្វើអោយប៉ះពល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោទាំងអស់ខាងលើ មិនបានធ្វើអោយ មិនបានមន្រ្ដីខិលខូច​ល្មោភអំណាច លោភលន់រំលោភយកទ្រព្យសម្បិត្ដ​ប្រជា រាស្រ្ដ ខ្លាចរអាឡើយ។

ជាក់ស្ដែង​ នៅថ្ងៃទី១១ខែមិនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ​ ប្រជាពលរដ្ឋម្នាក់​ ឈ្មោះ​ អៀង​ ឡាក់​ អាយុ៤១ឆ្នាំ រស់នៅភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយ អំពិលខេត្តឧត្ដរមានជ័យ
បានបកអាក្រាត លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្ដរមានជ័យ​ និងលោកម៉ៅមឿន​ ឃុបឃិតជាមួយជនខិលខូចចំនួនពីរូប យកដីរបស់គាត់លក់អោយលោកឧកញ៉ាលឹមហេង។

ដោយមានការរៀបចំឯកសារ​បំប៉ោងទិន្ន័យ ក្លែងឯកសារ លក់ដីអោយអោយលោកឧកញ៉ា​លឹមហេង​ ពី២ហិតាកន្លះ

រហូតដល់៧ហិតាដែលធ្វើអោយបាត់បង់ដីរបស់គាត់។ ហើយរឿងទាំងអស់ខាងលើគឺលោក វ៉ាតប៉ារ៉ាបីន​ និងលោកម៉ៅមឿន​ ជាអ្នករៀបចំផែនការទាំងអស់នេះ។

ទាំងនេះជាទង្វើនិងសកម្មភាព ដែលឯកឧត្ដម វ៉ាត ប៉ារ៉ានីន និងលោក ម៉ៅ មឿន​ កំពុងតែផ្គើន​ និងអភិក្រមទាំង៥និងប៉ាវចនា២ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ហើយ​ នេះដោយសារតែកំពុងតែឈ្លក់និងអំណាច ធ្វើបាបរាស្រ្ដគ្មានទីបញ្ចប់ឡើយ។

ឯកឧត្ដមវ៉ាតប៉ារ៉ានីន បានអោយដឹងថា ភាគគីជម្លោះទាំងសងខាងបានត្រូវគ្នារួចហើយអាចនិងបញ្ចប់នៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលាខេត្តឧត្ដរមានជ័យ៕ ដោយ៖  ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ