ព្រឹតិ្តការណ៍ថ្មីៗ

ជួលលើកទឹកចិត្តផង!​ នេះគឺ​តែ​ឆន្ទៈ​ ទឹកចិត្ត​តស៊ូ​ចង់ឲ្យសង្គមស្អាត​ ទើបនាំគ្នា​ប្រមូល​សំរាម រហូតទាល់តែអស់ពីក្នុងលូ​ទឹកស្អុយ ឡើង​ដល់យប់​ម៉ោងជាង…

5 ខែ មុន 30 តូ សុផល

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្មីៗ​នេះ​ មាន​យុវជន​មួយ​ក្រុម​ ដោយសារ​តែ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ មាន​ការ​រីកចម្រើន​ និងទទួលបាននូវបរិស្ថាន​​ស្រស់បំព្រង​ សោភ័ណភាព​ក្នុង​ទី​ក្រុង​ល្អស្អាតផងនោះ​ ពួកគេ​ក៏បាននាំគ្នា​ ទៅស្តា​ប្រឡាយ​លូទឹកស្អុយ​មួយកន្លែង​ នៅម្ដុំបឹងត្របែក នៅតាមបណ្ដោយផ្លូវលេខ១០៥​​ កែងផ្លូវ៤៧៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ តែអ្វីដែលគួរអោយសោកស្ដាយនោះ គឺមិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង​ ក៏ស្រាប់​តែ​សំរាម​មួយចំនួន​ ក៏បា​នចាប់ផ្តើមកើតមានឡើងសារជាថ្មី។​ ហើយពួកគេនាំគ្នាធ្វើនេះ​ គឺ១២ថ្ងៃហើយ​ ។

បើទោះជា​យ៉ាង​នេះ​ក្តី​ ការ​ខិតខំ​របស់​យុវជន​មួយ​ក្រុម​នេះ​ នៅតែ​ព្យាយាម​បន្តធ្វើ​កិច្ចការ​ងារ​មួយនេះ​ តាំងពីព្រឹក​មក មិន​មា​នការរុញរា​ និងមិនមានការ​បោះបង់ចោល​នោះឡើយ​ រហូត​ដល់ម៉ោង​ ៩យប់​ថ្ងៃទី១២ ខែមីនា​​នេះ​ ដោយសារតែការលះបង់​ និងការ​ព្យាយាម​របស់​ពួក​គេ​ម្តងទៀតនោះ​ ប្រព័ន្ធ​លូមួយនេះ​ ក៏បានប្រែជា​មានភាព​ស្រស់ស្អាត​វិញ។​ ក្នុងនោះគេក៏ឃើញ​ ពូ​ ឈីវ​ ដែលគេស្គាល់គាត់ បន្ទាប់ពីតែងតែឃើញគាត់កាន់ថង់ ដេីររេីសសំរាម ក្នុងអំឡុងពេល​ប្រកួតបាល់ទាត់ធំៗ​ និង​ព្រឹត្តិការណ៍​ផ្សេងៗដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ​ផងដែរ​ រួមទាំងយុវជនប្រុសស្រីដែលស្ម័គ្រចិត្តចូលរួមជួយកាយសំរាមនោះដែរ។

អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ និងគួរ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​នោះ​ តាម​រយៈ​គណនី​ហ្វេសបុក​ផេក​របស់​ life Unlock បានបង្ហាញ​ពី​ក្តី​រំភើប​ និង​អារម្មណ៍​រីករាយ​ថា​៖​«7:00pm​ នៅកន្លែងទុក្ខ បែជាសុខ នៅកន្លែងស្អុយកខ្វក់ បែរជារីករាយសប្បាយ មួយចែវ មួយកាយ ប្រែក្លាយជា-មិត្ត ប្រែក្លាយជា-ភក្ត័»។

គួរ​បញ្ជាក់​ដែរថា​ បើទោះជា​មានការខិតខំប្រឹងប្រែង​ពី​ក្រុម​យុវជន​មួយ​ក្រុម​នេះ​ ដោយបានព្យាយាម​រាល់ថ្ងៃ​ ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​យ៉ាង​ណា​ដ៏ដោយ​ ក៏នៅតែមិនអាចទទួលបាន​ជោគជ័យ​នោះឡើយ​ ប្រសិនបើ​ពួក​យើង​ទាំង​អស់គ្នា​ មិនព្រម​ចូលរួម​ទប់ស្កាត់​ និង​លុប​បំបាត់​ចំពោះការចោលសំរាម​គ្រប់​រូបភាព​ផងនោះ៕ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!