ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់ព្រះអើយ ! ១ដាវសាំម៉ូរ៉ៃ ដាច់ប្រអប់ដៃម៉ាត់ !

7 ខែ មុន 266 តូ សុផល

ភ្នំពេញ ៖ វាពិតជាសាហាវ និងរន្ធត់ណាស់ ដោយបុរសម្នាក់ត្រូវគូរទំនាស់ កាប់ប្រហាដោយកាំបិតសាំម៉ូរ៉ៃ

បណ្តសលឱ្យដាច់ប្រអប់ដៃធ្លាក់មកដី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃអង្គារ៍ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងទី ១២ ខែមិនា ឆ្នាំ ២០១៩វេលាម៉ោង ១១យប់ មានករណី ប្រើអំពើហឹង្សា(បណ្តាលអោយរបួសដាច់កដៃស្តាំ) នៅចំនុច ផ្លូវ៨០ ភូមិ២១ សង្កាត់ស្រះចក រាជធានីភ្នំពេញ។

នគរបាលបញ្ជាក់ថា អត្តសញ្ញាណជនសង្ស័យត្រូវបានស្គាល់ឈ្មោះផងដែរ គឺ
ជនសង្ស័យឈ្មោះ មាស សុភា អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ៏ ស្នាក់នៅផ្ទះជូល ផ្លូវ ៧០ ភូមិ២១ សង្កាត់ស្រះចក ខណដូនពេញ រាជធានីភ្នំពេញ គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះ មានឈ្មោះ យស់ គន្ធារ: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបញ្ជាក់ថា មូលហេតុមកពីទំនាស់គ្នាមកពី រឿងផឹកសីុ ប្រើប្រាស់ ដាវសាំម៉ូរៃរៀៗងខ្លួន។

បច្ចុប្បន្ន ជនរងគ្រោះនៅសង្រ្គោះបន្ទាន់នៅពេទ្យកាល់មែត របួសដាច់ប្រអប់ដៃខាងស្តាំ ត្រឹមកដៃ។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ជុំរុញបន្តការស្រាវជ្រាវចាប់ជនបង្កមកអនុវត្តន៍តាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ