ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍ ប្រតិភូក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើអធិការកិច្ច លើរណ្តៅរ៉ែថ្មនៅខេត្តកំពត

5 ខែ មុន 25 តូ សុផល

កំពត៖ នាព្រឹក ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានទទួលស្វាគមន៍ ប្រតិភូក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើអធិការកិច្ច លើរណ្តៅរ៉ែថ្មនៅខេត្តកំពត។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍អំពី ស្ថានភាពការជីក និងដឹកដីនៅខេត្តកំពត ព្រមទាំងបង្ហាញឆន្ទ:ម្ចាស់ការ ចូលរួមសហការណ៍ហាមឃាត់ ការធ្វើអាជីវកម្មមិនគោរពតាមលិខិតបទដ្ឋានគតិយុត្តិ ដែលចេញដោយក្រសួងរ៉ែ និងថាមពល។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនប្រតិភូក្រសួង នូវគោលការណ៍ មួយចំនួនដូចជា៖

ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលចេញដោយក្រសួងរ៉ែ និងថាមពល និងតាមដានការអនុវត្តការធ្វើអាជីវកម្ម។

ធ្វើការណែនាំ និងទប់ស្កាត់ដល់អ្នកធ្វើអាជីវកម្មដែល អនុវត្តខុសច្បាប់។

ប្រសិនបើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ខេត្តនឹងធ្វើការហាមឃាត់ និងផ្អាកអាជីវកម្មទាំងនោះមួយរយៈ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!