ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីធ្វើការសំណង់ វិលត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តបុកស្លាប់នៅក្រុងដូនកែវ

7 ខែ មុន 41 តូ សុផល

ខេត្តតាកែវ៖ បុរសជាជាងសំណង់ម្នាក់ បានចេញពីធ្វើការវិលត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមុខមន្ទីរសុខាភិបាលខេតតាកែវនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥
ស្ថិតក្នុងភូមិចកសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីវេលាម៉ោង ១៩ និង ១០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
សមត្ថកិច្ចក្រុងដូនកែវ បានប្រាប់អោយដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌បៃចាស់ពាក់ស្លាកលេខភ្នំពេញ.2R.3748អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់។ចំណែកម៉ូតូម៉ាកwaveពណ៍ខ្មៅពាក់ស្លាកលេខ.តាកែវ.1H.8907 បើកបរដោយឈ្មោះ សន សុផាត ភេទប្រុសអាយុ ៤៣ ឆ្នាំ រស់នៅភូមិអង្គត្នោតខាងកើតឃុំអង្គតាសោម ស្រុកត្រាំកក់ខេត្តតាកែវ មុខរបរកម្មករសំណង់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក្រុងដូនកែវ បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចយកមកថែរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។ដោយបងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ