ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

2 ខែ មុន 57 តូ សុផល

បាត់ដំបង៖កាលពីវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងបាត់ដំបងបានប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ត្រូវអាវុធហត្ថបង្ក្រាបនិងចាប់ខ្លួនបាននៅចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនសង្ស័យឈ្មោះ
ទី១ ឈ្មោះ ឡឹក រ៉ុម ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងចម្លាក់
ទី២- ឈ្មោះ ហឿង ទី ហៅ ប៉ូ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មករសំណង់
ទី៣-ឈ្មោះ ហែម ភាព ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ លក់មាន់
ទី៤-ឈ្មោះ វ៉ាន់ ចិត្រា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ជាងឈើ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖១-ថ្នាំញៀន ប្រភេទ (ម៉ាទឹកកក) ចំនួន ០៥ កញ្ចប់ ទម្ងន់ ៤,៧៧ ក្រាម
២-ទូរស័ព្ទ ០៣ គ្រឿង
៣-កាំបិតសាំម៉ូរ៉ៃ ៣ដើម និងព្រួញបាញ់កណ្តុរ ៥ ដើម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!