ព្រឹតិ្តការណ៍ថ្មីៗ

សមិទ្ធិផល និងស្នាដៃ ក្រោមការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ  លេចចេញរូបរាង គួរជាទីមោទកភាព

5 ខែ មុន 42 តូ សុផល

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបង្ហាញ អំពីសមិទ្ធិផល

ដែលស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រេចបានក្នុងរយៈពេលយ៉ាងខ្លីបំផុត ក្នុងឆ្នាំនេះ។

ស្នងការដ្ឋាននគរបាលខេត្ត បាន​ធ្វើទំនើប​កម្ម​ ដោយ​បានពង្រឹងទាំងសមត្ថភាព​មន្ត្រី និងការកែលំអរ សម្រួលកន្លែងធ្វើការដែលបានសមរមន្យជូនបងប្អូន និងផ្តល់ផាសុខុភាព និងវឌ្ឍនភាព​នៃ​ការងារ ដើម្បីឆ្ពោះទៅការបញ្ជ្រៀប និងការផ្លាស់ប្តូរផ្នត់​គំនិត​ បងប្អូនកម្លាំងនគរបាល ឲ្យចេះស្រឡាញ់បរិស្ថាន អានាម័យ ព្រមទាំងផ្តល់ការងាយស្រួសក្នុងការបំរើប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​សេចក្តីចិត្តទុកដល់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងសប្បុរសជន ទាំងអស់ ដែលបានជួយឧបត្ថមគាំទ្រក្នុងដំណើរការសាងសង់នាពេលនេះឲ្យសម្រេចបានជោគជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!