ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបំពាក់ឋានន្តរសក្តិ និងផ្ទេរប្រគល់មុខងារ ជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ

7 ខែ មុន 47 តូ សុផល

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានតឿនរំលឹកដល់កងកម្លាំងយោធាត្រូវបង្កើនការយកចិត្តទុកដាក់ការពារបូរណភាពទឹកដីនិងការពារជាតិដែលលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងនៅព្រឹកថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ដួង ផ្លា នាយរងការិយាល័យទី១កងទ័ពជើងគោកបានអានប្រកាសតែងតាំង​ លោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការរង​ និងនាយសេនាធិការតំបន់ប្រតិបត្តិការសឹងរងខេត្ត​ ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ​ ជំនួសលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ត្រូវបានផ្ទេរភារកិច្ចតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៥​ និងបំពាក់ឋានន្តរស័ក្តិ​ និងផ្ទេរភាកិច្ច​ លោកវរៈសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការង​ និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ​ និងបំពាក់ឋានន្តរស័ក្តលោកវរៈសេនីយ៍ឯក អ៊ួង សុធារា មេបញ្ជាការរងកងពលថ្មើជើងលេខ៥២។

ទន្ទឹមជាមួយគ្នា​នោះ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសសើរចំពោះកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ​ រយៈពេលកន្លងមក​ក្រៅពីការងារការពារបូរណភាពទឹកដី​ និងការពារជាតិ​ ក៏បានជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមាន​ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ ជួយប្រមូលផលជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅចុងឆ្នាំ២០១៨នៅស្រុកមង្គលបូរី​ និងក្រុងសិរីសោភ័ណ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិ​ បានមានប្រសាសន៍តឿនរំលឹកដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ​ ក្រោយពេលប្រកាសទទួលភារកិច្ចហើយត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដី​ និងការពារជាតិ​ និងជួយអន្តរាគមន៍អោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅពេលរងគ្រោះដោយធម្មជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍​ បានណែនាំដល់កងកម្លាំងពាក់ព័ន្ធដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់លើវិស័យការពារជាតិ​ និងការពារបូរណភាពទឹកដី​ និងចូលរួមទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន​ ពេលមានពលករចំណាក់ស្រុក​ ទំនិញគេចពន្ធ​ និងបទល្មើសផ្សេងៗទៀតទប់ស្កាត់អោយបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ