ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ៖ Rock! ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រ ទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកអោយជ្រៅ រកអោយឃើញ

4 ខែ មុន 246 តូ សុផល

(Live) សម្តេចតេជោ ៖ Rock! ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រ ទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកអោយជ្រៅ រកអោយឃើញ http://tnn-news.com/archives/154585___________________________សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្តជំរុញអោយអាជ្ញាធរពាក់ព័ន្ធបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំកន្លែងផ្សេងទៀត បន្ទាប់ពីទទួលបានជោគជ័យបង្រ្កាបមជ្ឈមណ្ឌលកម្សាន្តរ៉ុក ៕ ជួយ Share!

Posted by TNN on Tuesday, 12 March 2019

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពីចំណាត់ការដាច់ខាត លើករណី ក្លឹបកំសាន្ត Rock នៅសៀលថ្ងៃទី ១២ កុម្ភះ ២០១៩

ថ្មីៗនេះមានឧក្រិដ្ឋកម្មមួយនៅ ក្លឹបកំសាន្តរ៉ុក (ROCK)។ ករណី ROCK គឺជាករណីមិនត្រូវលើកលែងទេ។ ករណី ROCK ត្រូវជីក ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកអោយជ្រៅ រកអោយឃើញ។ ព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក ហើយនៅសល់មួយកន្លែងទៀត ដែលវាកំពុងសំងំ។

ប៉ុន្មានថ្ងៃនេះ ឮថាចាប់បានរួចហើយ មិនដឹងថាទៅណា អញ្ចឹងត្រូវតែអោយ ហ៊ុន សែន លូកដៃហើយ ចូលទៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចអោយរួចផុតទេ ព្រោះឧក្រិដ្ឋកម្មមួយនេះវាធំហួស។ មិនត្រឹមតែផ្តន្ទារទោស មេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ គឺចាប់អាមេវា អាធំ ។ រឿងនេះត្រូវតែធ្វើអោយហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!