ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត ឧកញ៉ា គិត ធាង ត្រូវ តុលាការ សម្រេចចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ PJ តែគ្មានរូបភាព សូម្បីតែមួយសន្លឹក

2 ខែ មុន 136 តូ សុផល

ភ្នំពេញ ៖ ទីបំផុតឧកញ៉ាគិត ធាង បងប្រុសឧកញ៉ា គិត ម៉េង ត្រូវលោក សេង លាង ព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ

បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជា បណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។ នេះបើតាមមន្រ្តីតុលាការជាន់ខ្ពស់ បានប្រាប់នៅមុននេះបន្តិចរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

បើតាមមន្ត្រីតុលាការបានបញ្ជាក់ថា ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចបង្គាប់ឲ្យឃុំខ្លួនលោកឧកញ៉ា គិត ធាង នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅព្រឹកមិញ បានបញ្ជូនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ទៅកាន់តុលាការក្រុងភ្នំពេញ។

សូមបញ្ជាក់ថា ឧកញ៉ា​ គិត​ ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសមត្ថកិច្ចបានទៅដល់ផ្ទះរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ ក្នុងការនាំខ្លួបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។

​សូម​សន្យា​ចំពោះ​មុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថាៈ​
១-​មិន​អនុញ្ញាត​ឲ្យ​មានការ​ផលិត​ ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
២-​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​រាយការណ៍​ជា​បន្ទាន់​ ក្នុង​ករណី​សង្ស័យ​មានការ​ផលិត​ ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
៣-​អនុវត្ត​តាម​កិច្ចសន្យា​ ដែល​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ពេល​សុំ​បើក​អាជីវកម្ម​របស់​ខ្លួន​។​

​ក្នុង​ករណី​ដែល​ខ្ញុំបាទ​ មិន​បាន​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​សន្យា​ខាងលើ​ ខ្ញុំបាទ​ សុខចិត្ត​ឲ្យ​ត​អាជ្ញាធរ​ មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ បិទ​អាជីវកម្ម​ទាំងស្រុង​ និង​ទទួលខុសត្រូវ​តាម​ច្បាប់​ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​មាត្រា​៤៤​ កថាខណ្ឌ​ទី​២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​ ចែង​ថា​”​អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ គឺ​ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​។​

​នៅ​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ បាន​បែក​ធ្លាក​ឯកសារ​ដែល​សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជូន​ឧកញ៉ា​ គិត​ ធាង​ គឺ​មជ្ឈមណ្ឌល​រ៉ក​៩(Rock)​ ។​

​លិខិត​ចុះ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​ក្រោយ​បង្ក្រាប​នៅ​រ៉ុ​កបាន​២​ថ្ងៃ​ បង្ហាញ​ថា​ ឧកញ៉ា​ គិត​ ធាង​ ធ្លាប់​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​ រួច​មក​ហើយ​ ។​ កន្លង​មក​ មាន​លេចឮ​ព័ត៌មាន​ថា​ ឧកញ៉ា​ គិត​ ធាង​ បាន​ផ្ទេរសិទ្ធិ​កាន់កាប់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ ទៅ​ជនជាតិ​ចិន​ ។​ ប៉ុន្តែ​តាម​រយៈ​នេះ​ គឺ​ ពុំ​មាន​ឯកសារ​បញ្ជាក់​ថា​ រ៉ុ​ក​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជនជាតិ​ចិន​ឡើយ​។​

​ប្រជាពលរដ្ឋ​ និង​មហាជន​ជា​ច្រើន​ បាន​សើ្ន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ប្រមុខ​រាជរដ្ឋាភិបាល​ ត្រូវ​ស៊ើបអង្កេត​ និង​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ ដែល​យក​ប្រទេស​ខ្លួនឯង​ប្រកប​អាជីវកម្ម​ខុសច្បាប់​ ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ និង​ក្រុម​គ្រួសារ​ ដោយ​មិន​គិត​ពីមុខ​មាត់​ប្រទេស​ជាតិ​ មាន​បំណង​បំផ្លាញ​ប្រទេស​ជាតិ​ អោយ​លិចលង់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!