ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ៤នាក់ លួចឆ្លងដែន ចូលកម្ពុជា ខុសច្បាប់

3 ខែ មុន 19 តូ សុផល

ស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ផែនអន្តោប្រវេសន៍ នាវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩បានឃាត់ខ្លួនជនបរទេស ៤នាក់ ស្រី០១នាក់ ត្រង់ចំណុចខាងមុខមណ្ឌលកំសាន្ត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពីបទលួចឆ្លងដែនទៅខេត្តព្រះសីហនុ។

សមត្ថកិច្ចជំនាញអន្តោប្រវេសន៍ក្រុងបាវិត បានឲ្យដឹថា ជនបរទេសទាំង ៤នាក់

១.ឈ្មោះ ង្វៀងវ៉ាន់ទុង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (គ្មានលិខិតឆ្លងដែន)។

២.ឈ្មោះ ង្វៀង ថាន់បិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (គ្មានលិខិតឆ្លងដែន) មានទីលំនៅភូមិឡុងភី ឃុំឡុងភី ស្រុកបេនកូវ ខេត្តតៃនិញ។

៣.ឈ្មោះ ហ័ង ហុងបីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ ជនជាតិចិន មានទីលំនៅ ខេត្តហ្វូជៀន ប្រទេសចិន (គ្មានលិខិតឆ្លងដែន) ។

៤.ឈ្មោះ ហ្វាង យានជីង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ លក់ដូរ ជនជាតិចិន មានទីលំនៅខេត្តហ្វូជៀន ប្រទេសចិន (គ្មានលិខិតដែន)។

បច្ចុប្បន្នជនបរទេសទាំង៤នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសុំណុំរឿង បញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!