ព្រឹតិ្តការណ៍ថ្មីៗ

នោះ! មានរឿងអីចេះ? អ៊ឹម ជីវ៉ា អង្វរ សម្តេចតេជោ ជួយអន្តរាគមន៍

1 សប្តាហ៍ មុន 111 តូ សុផល

ភ្នំពេញ៖ ពិធីករនិងជាតារាសម្តែង លោក អ៊ឹម ជីវ៉ា មិនដឹងថា គាត់កំពុងតែកើតទុក្ខមិនសុទ្ធចិត្ត ឬក៏គ្រាំចិត្តយូរយ៉ាងណានោះទេ

បានជាទ្រាំមិនបានដល់ថ្នាក់សរសេរសារលើហ្វេសប៊ុកផេក ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកជាចម្ងល់ថាហេតុអ្វីបានជាមន្ត្រី ថ្នាក់ក្រោមជាតិ រវល់នឹងការងារដល់ម្លឹង ទើបមិនអាចដោះស្រាយរឿងម្យ៉ាងជូនលោកបាន ។

លោក អ៊ឹម ជីវ៉ា បានបង្ហោះសារលើហ្វេសប៊ុកផេករបស់សម្តេចតេជោ ឡើងវែងនិងមានខ្លឹមសារដើមទាំងស្រុងថា «សូមសម្តេចពុកជួយកូនផង🙏🙏 តើសម្តេចតេជោ ហ៊ុន សែន ពិតជាធ្វើអោយពួកគាត់រវល់ដល់ថ្នាក់និងមែនទេ ??? ព្រោះខលទៅដងណាពួកគាត់ថាប្រជុំរវល់ជាប់រៀបចំជូនសម្តេចតេជោ ហ៊ុនសែនរហូត ..!!! រយៈពេល៤ខែហើយ ឡានដ៏អភ័ព្ឌមួយនេះជាប់នៅអធិការស្រុកស្រែអំបិលខេត្តកោះកុងដដែល 😭😭ខ្ញុំពិតជាជាមានការអស់សង្ឃឹមខ្លាំងណាស់ 😭😭 ខលដងណាពួកគាត់ថា ព្រះរាជអជ្ញាទាំងពីគាត់ឆ្លើយថារវល់រហូត ព្រះរាជអជ្ញារងឆ្លើយទៅព្រះរាជអជ្ញាកោះកុង» ។

ពិធីកររូបនេះបានសរសេរបន្តថា «ខ្ញុំរង់ចាំ៤ខែហើយ គ្រាន់តែឡើងចុះជួលឡានគេមិនតិចជា១០ ទៅ២០ដងទេ ឯចំនាយក៏អស់ច្រើនដែរ តែប៉ូលិសប្រាប់ថាថ្ងៃនេះថ្ងៃនោះរហូត.. មេជាប់ចេះជាប់ចុះ ។

ខ្ញុំពិតជារង់ចាំឡានរបស់ខ្ញុំចេញពីអធិការស្រុកស្រែអំបិលដើម្បីយកទៅលក់បន្តរបានថវិការបន្តិចបន្តួចបង្គ្រប់ទិញរកឡានណាមួយគ្រាន់និងជិះទៅណាមកណា … ព្រោះរាល់ថ្ងៃពេលទៅថត ទៅកម្មវិធីសិល្បៈ ត្រូវជិះម៉ូតូឌុប តុកតុក ផាសអេប ខោអាវស្បែកជើងយួសំពីងសំពោងដូចមនុស្សឆ្កួត 😭😭!!!

អ្នកផ្សេងគេមិនបានដើជាមួយខ្ញុំគេមិនមែនជាខ្ញុំគេមិនដឹងទេ ថាខ្ញុំបាទ អ៊ឹម ជីវ៉ាលំបាក ប៉ុណ្ណា ??? អ្នកខ្លះមិនបានជួយខ្ញុំទេ ខ្ញុំញញឹមតែនៅមុខកាំម៉េរ៉ាMV ថតកុន ក្នុងកញ្ចក់ទូរទស្សន៍ទេ តែធាតុពិតគឺគឺជីវិតខ្ញុំមិនដូចក្នុងកញ្ចក់ទូរទស្សន៍ទេ គ្រាន់តែឡើងចុះទៅខេត្តកោះកុងខ្ញុំហតមិនអីទេ តែចំលុយធ្វើសោហុយទៅមកច្រើនណាស់ ខ្ញុំគ្មានលុយទេ រកតែលុយជិះផាសអែបទៅថតមិនចង់បានផង »។

លោក បន្តទៀតថា «បញ្ហាភាគីគ្រោះថ្នាក់ទាំងសងខាងបានបានចរចាបញ្ចប់រឿងនេះហើយនៅឡើយ នៅតែរងចាំខាងប៉ូលិសនិងព្រះរាជអជ្ញាដោះស្រាយទេ តែរងចាំជិត៤ខែហើយ គាត់ប្រាប់ថារវល់ចេះចុះនេះនោះរហូត ខ្ញុំជួលឡានគេឡើងចុះចង់វិលមុខហើយ ហើយខាតពេលទៀត ហើយលោកពូស្នងការខេត្តកោះកុង គាត់ក៏សាញ៉េអោយរួចរាល់ហើយ នៅតែព្រះរាជអជ្ញាទេ រវល់រហូត😭😭 ។ ខ្ញុំពិតជាត្រូវការយកឡានដើម្បីយកលុយទិញឡានណាមួយបានជិះនិងគេព្រោះខ្ញុំអត់លុយ គឺឡានរបស់ខ្ញុំបើលក់គឺបាន 4000 ទៅ5000$ ដែរ ដូចនេះខ្ញុំពិតជាត្រូវការចាំបាច់មែន😭😭 ពរោះត្រូវរងចាំយូពេកហើយ តើពេលណាបានដោះបាន???😭😭 សមសម្តេចពុកមេត្តាជួយដោះស្រាយដល់កូនដោយកហតីអនុគ្រោះផង😭😭🙏🙏🙏 ។ ដោយក្តី គោរពៈ អំពីខ្ញុំបាទ: អ៊ឹម ជីវ៉ា » ។

សូមរម្លឹកថាលោក លោក អ៊ឹម ជីវ៉ា បានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍រហូតមានមនុស្សស្លាប់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៨ ហើយពេលនោះមានការនិយាយតៗគ្នា ថាពិធីករ និងជាតារាសម្តែងរូបនេះ បានបុកគេស្លាប់ហើយបានក្រឡាប់ឡានធ្លាក់ផ្លូវ។ ចម្លើយត្រូវបានលោក អ៊ឹម ជីវា បានច្រានចោលថាមិនមែនជាការណ៍ពិត។

លោកជីវ៉ាឆ្លើយតបទាំងអារម្មណ៍ភ័យនៅឡើយថា«លោកអត់មានបើកបុកមនុស្សស្លាប់ទេ។ មុនដំបូងឡានខូចនៅអណ្តូងទឹកហើយក៍ទុកឡាននៅទីនោះឲតៃកុងមួយនៅជួយមើលរួចមានឡាន១មកយកលោកទៅកោះកុងរួចហើយ។បន្ទាប់មកគេទាថ្លៃអូស១៥០សិបដុល្លារកាន់ដៃចង្កូត២០ដុល្លារអូសតាំងពីម៉ោង២យប់រហូតដល់ស្រែអំបិលក៍ក្រឡាប់នៅស្រែអំបិលទៅ។

លោកដឹងហេតុការណ៍ម៉ោង៨ព្រឹកថ្ងៃ១៤ ធ្នូនេះដោយលោកដល់ខេត្តតាំងពីម៉ោងមួយយប់។
ការណ៍ពិតលោកត្រូវត្រឡប់មកភ្នំពេញវិញតាំងពីយប់ខូចឡានតែបានខាងបងៗនៅទីរួមខេត្តគាត់ថាកុំព្រួយចាំឲគេមកយកឡើងទៅខេត្ត៕

លោក អ៊ឹម ជីវ៉ា បញ្ជាក់ប្រាប់ ធី អិន អិន កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី ១២ មីនា ២០១៩ តាមរយៈ សារអេឡេត្រូនិក (Whatsapp) ថា ក្រោយរូបលោកបង្ហោះសារនេះ ក្នុងហ្វេសប៊ុក ជាពិសេស រាយការណ៍ជូនសម្តេច តេជោ សុំកិច្ចអន្តរាគមន៍ ស្រាប់តែលោកព្រះរាជអាជ្ញា ខលតាមទូរស័ព្ទ ប្រាប់ថា រថយន្តដែលជួបគ្រោះថ្នាក់លើ និងប្រគល់ជូន នៅថ្ងៃសុក្រនេះ៕ ដោយ៖  (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!