ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖ លឺសូរតែគេចាប់ ឧកញ៉ា គិត ធាង ហើយ! ដូចមិនឃើញរូបភាព សមត្ថកិច្ច ក្រៀកសោះ ថា ពេល គិត ធាង ជាប់ខ្នោះ មុខគេម៉េច មុខ Cute អត់?

2 ខែ មុន 229 តូ សុផល

មុននេះ បន្តិច William Guang បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ លឺសូរតែគេចាប់ ឧកញ៉ា គិតធា ងហើយ!  ឥលូវលឺទៀតថា គេបញ្ជូនទៅគុក ប៉េហ្សី ទៀត 

តែវាបានត្រឹមលឺសូរ  ហើយឃើញតែឡាន ដែលដឹក គិត ធាង ដូចមិនឃើញរូបភាព សមត្ថកិច្ច ក្រៀក គិត ធាង ទាំងជាប់ខ្នោះសោះឯង ឯណេះ ខំចាំ ថា ពេល គិត ធាង ជាប់ខ្នោះ មុខគេម៉េច មុខឃ្យូតអត់ តែនៅតែមិនបានឃើញដដែល។

គួររំលឹកផងដែរថា កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់ តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ លុះព្រឹកថ្ងៃទី ១២ មីនា លោកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីសាកសួរបន្តផងដែរ។

សូមបញ្ជាក់ថា សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​បង្ក្រាប​គ្រឿង ញៀន​នៅ​ម​ជ្ឈ​ល​មណ្ឌល​កំសាន្ត​រ៉ក​(Rock)​ ដែល​ជា​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា​ គិត​ ធាង​។​

​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (RULES)​ ជាង​៣​ពាន់​នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ដែល​ពិធី​នេះ​ធ្វើ​ឡង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ៦​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ​ បាន​សង្កត់ធ្ងន់​ថា​”​ឥឡូវនេះ​ស្ថានភា​ព​បាន​ផ្លាស់​ប្តូរ​ ច្រើន​ហើយ​ វា​ស្ទើរតែ​ទាំងស្រុង​។ អម្បាញ់មិញ​ ​ខ្ញុំ​ បាន​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នេះ​ ស្ទើរតែ​រៀងរាល់ថ្ងៃ​ធ្វើ​ដំណើរ​ឆ្លងកាត់​សាលា​មួយ​នេះ​ ដែល​នៅ​មិន​ឃ្លាតឆ្ងាយ​ពី​ សាលា​បឹង​ត្របែក​ ហើយ​សាកលវិទ្យាល័យ​ ប៉ុន្តែ​ឆ្លងកាត់​អា​កន្លែង​ចង្រៃ​មួយ​នោះ​ ដែល​ទើប​រក​ឃើញ​ថ្មីៗ​ (​រ៉ក​)​ ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បន្ត​ថា​ ហេតុ​អ្វី​បានជា​កន្លែង​មួយ​នេះ​ ទៅ​ជា​តំបន់​បំផ្លាញ​ នូវ​សេចក្តីសុខ​របស់​ប្រជាជន​?​ សម្តេច​ពិតជា​មានការ​រីករាយ​ណាស់​ ដែល​នគរបាល​របស់​យើង​បាន​បង្ក្រាប​ទាន់​ពេលវេលា​ គួរតែ​បង្ក្រាប​អោយ​បាន​មុន​នឹង​ទៅ​ទៀត​ ប៉ុន្តែ​យើង​ទើបនឹង​បង្ក្រាប​បាន​ ជិត​ក្បែរ​សាលា​ ស្រាប់តែ​មាន​កន្លែង​គ្រឿងញៀន​មិនតូច​ នៅ​កន្លែង​នេះ​ ដូច្នេះ​សម្តេច​សង្ឃឹមថា​ ក្រសួងមហាផ្ទៃ​នឹង​បន្ត​ ចាត់វិធានការ​លើ​បញ្ហា​នេះ​ បូក​ជាមួយនឹង​ដំណើរការ​ក្តី​ របស់​តុលាការ​ ត្រូវ​តែ​ម៉ឺងម៉ាត់​ ជាមួយនឹង​ការ​មិន​វិល​ត្រលប់​ នៃ​អំពើ​ពា​លា​អាវ៉ាសែ​ សម្រាប់​កន្លែង​មួយ​នេះ​ (​មជ្ឈមណ្ឌល​រ៉ក​)​ ដែល​ត្រូវ​ដាក់ទោស​ទណ្ឌ​អោយ​បាន​ធ្ងន់ធ្ងរ​ ត្រូវ​ស្វែងរក​អោយ​ដល់ទី​ជម្រៅ​ នូវ​មេ​ក្លោ​ង​របស់​វា​ នៅ​កន្លែង​ណា​ មិន​រឿង​កម្មករ​តូចតាច​ រឿង​ស្អី​តូចតាច​ទេ​ ប៉ុន្តែ​ រឿង​ជ្រៅ​ទៅ​ពី​នេះ​ អ​ញ្ចឹ​ង​ត្រូវ​រក​អោយ​ឃើញ​ ព្រោះ​អ្វី​ដែល​មាន​ក្នុង​ដៃ​រួច​មក​ហើយ​ ជា​មធ្យោបាយ​ឈាន​ទៅ​រក​ ការ​ជីកឫសគល់​ នៃ​អ្នក​ជួញ​គ្រឿងញៀន​ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ ក្នុង​សំណុំរឿង​មួយ​នេះ​”​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!