ព្រឹតិ្តការណ៍ថ្មីៗ

លី សុខងីម ល្បីរឿង បំពានយកដីពលរដ្ឋ ត្រូវបានម្ចាស់ដី ជនជាតិភាគតិច ជាង២០០គ្រួសារ នៅខេត្តរតន:គីរី ចោទថា បានរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់

6 ខែ មុន 84 តូ សុផល

 

រតនៈគិរី៖ ក្រោយពីប្រជាពលរដ្ឋម្ចាស់ដីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

បានរៀបរាប់ពីអំពើទុច្ចរិត របស់ លី សុខងីម និងបក្សពួក មកគម្រាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ពួកគាត់រួចមក បុគ្គលនេះ ត្រូវបានម្ចាស់ដីជាង២០០គ្រួសារផ្សេងទៀតនៅខេត្តរតន:គីរី ក៏បានចោទប្រកាន់ថាបានរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់ដោយចោទ ពួកគាត់ថាជាកូនបំណុល ខណៈពួកគាត់មិនដែលស្គាល់បុគ្គលនេះពីមុនសោះ។

ការគម្រាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ប្រជាពលរដ្ឋ ពីសំណាក់បុគ្គល លី សុខងីម នេះ មានពីរករណីផ្សេងគ្នា គឺករណីទី១ មានប្រជាពលរដ្ឋ៣គ្រួសាររស់នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី ត្រូវបុគ្គលនេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ២១ហិចតា។ ករណីមួយផ្សេងទៀត មានជនជាតិ កាចក់ ប្រមាណ ២៣០គ្រួសារនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនៈគិរី ក៏ត្រូវបុគ្គល លី សុខងីមនេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ៣៧០ហិចតាផងដែរ តាមរយៈរូបភាពឲ្យប្រជាពលរដ្ឋផ្ដិតមេដៃលក់ដោយខ្លួនសន្យាថានឹងឲ្យប្រាក់តាមក្រោយ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរនិងប្រជាពលរដ្ឋ។

ទាក់ទងទៅនឹងករណីនេះ ប្រជាពលរដ្ឋបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួយរកយុត្តិធម៌ជូនពួកគាត់ពីសំណាក់បុគ្គល លី សុខងីម នេះដែលបានដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដីប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនេះ។

សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយដើម្បីប្ដឹងពីគំនិតខិលខូច និងទង្វើទុច្ចរិតដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដីប្រជាពលរដ្ឋពីសំណាក់បុគ្គលលី សុខងីមនេះ៕ ដោយ៖ Raksmey

ជនជាតិភាគតិច រងការរំលោភបំពានដីធ្លី

ជួយ Share ផង បើ អាណិតជនជាតិភាគតិច រងការរំលោភបំពានដីធ្លី!😭😭លី សុខងីម ល្បីរឿង បំពានយកដីពលរដ្ឋ ត្រូវបានម្ចាស់ដី ជនជាតិភាគតិច ជាង២០០គ្រួសារ នៅខេត្តរតន:គីរី ចោទថា បានរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់ http://tnn-news.com/archives/154455

Posted by TNN on Tuesday, 12 March 2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ