ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖ បើខ្ញុំជា ចៅហ្វាយក្រុង ខ្ញុំចុះពីតំណែងហើយ! សួរថាតើស្ដាប់សម្ដីចៅហ្វាយក្រុង និងស្ដាប់សម្លេង គីគី ព្រុស មួយណាល្អជាង ?

1 សប្តាហ៍ មុន 1665 តូ សុផល

William Guang ៖  និយាយតាមត្រង់ខ្ញុំខ្មាសគេជំនួសលោកចៅហ្វាយក្រុង បើជាខ្ញុំ ខ្ញុំចុះពីតំណែងហើយ !

នេះឡានធំបុកគេស្លាប់ នៅស្ទឹងមានជ័យកាលពីព្រឹកមិញ ! សួរថាតេីស្ដាប់សម្ដីចៅហ្វាយក្រុង និងស្ដាប់សម្លេង គីគី ព្រុស មួយណាល្អជាង ? គីគី ព្រុសមានប្រយោជន៍ណាស់ ព្រោះចោវាខ្លាចវាអាចរត់ ។

ដោយឡែកអ្នកលេងហ្វេសប៊ុក លោក ផែន វណ្ណៈ ថា ៖ ឡានធំចូលក្រុងបុកមនុស្សស្លាប់ទាំងព្រឹក​ ប្រជាពលរដ្ឋ​អស់ជំនឿលេីសាលារាជធានីភ្នំពេញ​ និង​ មន្ត្រី​នគរបាល​ចរាចរ​ ដែលគ្មានសមត្ថភាពទប់ស្កាត់ឡានធំចូលក្រុងពេលព្រឹក​ ។

មន្ត្រីចរាចរខិលខូច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ យកលុយឡានធំបិតភ្នែកអោយឡានធំចូលក្រុងពេលព្រឹកបុកមនុស្សស្លាប់ស្ទេីររាល់ថ្ងៃ​ ។ ចំណែក​សាលា​រាជធានី​ភ្នំពេញ​ ឃេីញតែព្រមាន​ តែឡានធំនៅតែចូលបានដដែល​ ។

គួររំលឹកផងដែរថា ​ ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យ ត្រូវរថយន្តសណ្ដោងធន់ធំបើកបុកពីក្រោយកិនស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់យាងអាណោចអាធម៌​ កាលពីវេលាម៉ោង​១០នឹង៣០នាទីព្រឹកថ្ងៃទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្បែរផ្សារស្ទឹងមានជ័យថ្មី​ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
​ សពស្ត្រីខាងលើមានឈ្មោះ​ ស៊ុន​ សួង អាយុ៥៣ឆ្នាំ​ ស្នាក់នៅ​បុរី​ឡាយ​គង់​ មានស្រុកកំណើតនៅខេត្តស្វាយរៀង​ ។

​ តាមសម្តីស្ត្រីជាអ្នកឌុបបានអោយដឹងថាដំបូងឡើយរូបគាត់និងស្ត្រីរងគ្រោះបានចូលទិញសម្ភារក្នុងផ្សារស្ទឹងមានជ័យថ្មី​ ដើម្បីយកទៅរួមបុណ្យចម្រើនព្រះជន្ម​ ។ ក្រោយទិញរួចរាល់ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក​ TODAY ពណ៌ត្រួយចេក​ ធ្វើដំណើរទិសដៅពីកេីតទៅលិច ខណៈជិះដល់ចំណុចកើតហេតុក៏មានរថយន្តសណ្ដោងធន់ធំមួយគ្រឿងម៉ាក​ ហីុយ៉ាន់ដាយ​ ពាក់ស្លាកលេខភ្នំពេញ​ 3E 0515 បើកលឿនស្របគ្នាបុកពីក្រោយបណ្តាលអោយស្ត្រីដែលជាអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនក្បាលផ្ទុះធ្លាយខួរខ្ទេតពេញផ្លូវស្លាប់យ៉ាងអាណោចអាធម៌នៅនឹងចំណុចកើតហេតុ​ ចំណែករូបខ្លួនជាអ្នកឌុបមិនមានរងរបួសនោះទេ​ ។
​ សមត្ថកិច្ចបានអោយដឹងថាក្រោយមានករណី​នេះ ​តៃកុងរថយន្តរួមនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ​ ។ ប្រភពដដែលបន្តថាជុំវិញគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចជំនាញបានចុះមកវាស់វែងត្រង់ចំណុចកើតហេតុរួចអូសយករថយន្តបង្កនឹងម៉ូតូរបស់ស្ត្រីរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ចំណែកសាកសពស្ត្រីខាងលើត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!