ព្រឹតិ្តការណ៍ថ្មីៗ

សាហាវ! ស្រីម្នាក់ ត្រូវគេសម្លាប់យកមកចោលនៅ ក្បែរចិញ្ចើមផ្លូវ

1 សប្តាហ៍ មុន 109 តូ សុផល

ខេត្តកោះកុង៖ សមត្ថកិច្ចខេត្តកោះកុង ប្រាប់អោយដឹងថា នៅវេលាម៉ោង ៧ និង ០០ នាទីព្រឹក ថ្ងៃទី ១២  មីនា ២០១៩ មានប្រជាពលរដ្ឋរស់នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានប្រទះឃេីញសាកសពមនុស្សស្រី មិនស្គាស់អត្តសញ្ញាណ មានសភាពហេីមស្អុយរលួយ​​ នៅចំណុចចំការស្វាយ​ ក្បែរចិញ្ចេីមផ្លូវ សាយ ភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក៏មករាយការណ៍ជូនសមត្ថកិច្ច។

ក្រោយទទួលបានព៌តមាន កម្លាំជំនាញនៃអធិការដ្ឋាន សហការជាមួយ ក្រុមគ្រូទេព្យមណ្ឌលសុខភាពអណ្ដូងទឹក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើកោសល្យវិច្ច័សព ។

ក្រោយត្រួតពិនិត្យរួចបានបញ្ជាក់ឃេីញថា  សាកសពមានស្នាមធ្លាយត្រង់ចុងដង្ហេីម ស្លៀកតែលីអូ ពណ៌ខ្មៅ អត់ពាក់អាវ មានអាវក្នុងពណ៌ខ្មៅប្រលាក់ឈាម លេីចិញ្ចេីមថ្នល់ ក្បែរសាកសព ត្រូវបានគេដឹកមកទំលាក់ចោល​ សណ្ឋានភាពសាកសពស្លាប់ប្រហែល ៥ ទៅ ៦ ថ្ងៃ មុខមាត់ហេីមរលួយមេីលមិនស្គាល់។
ករណីនេះ កម្លាំងជំនាញយើងកំពុងស្រាវជ្រាវ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!