ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន….!!!

2 ខែ មុន 42 តូ សុផល

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០៥នាក់រួមមាន ៖ទី០១-ឈ្មោះ ពុធ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ទី០២-ឈ្មោះ លន វន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ទី០៣-ឈ្មោះ ចាន់ ទ្រា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ទី០៤-ឈ្មោះ លី ពន្លក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្ករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ទី០៥-ឈ្មោះ ដា រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា ០៤ថង់តូច , ម៉ូតូ០៣គ្រឿង (១-ម៉ាកលែត ពាក់ស្លាកលេខកំពុងស្ពឺ 1N-5128 , ២-ម៉ាកវ៉េវ 1W-1646 , ៣-ម៉ាកMSX ពាក់ស្លាកលេខភ្នំពេញ 1CZ-2525 និងទូរសព្ទដៃ០៤គ្រឿង ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ឃើញជនសង្ស័យចំនួន០៥នាក់  កំពុងជិះម៉ូតូ០៣គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!