ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរ នឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន

3 ខែ មុន 61 តូ សុផល

ភ្នំពេញ៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះ នាយប់វេលាម៉ោង ១៩ និង ០០ នាទីយប់ ថ្ងៃ​ ច័ន្ទ​ ៦កើត​​ ខែ​ ផល្គុន​​ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា​​​ ឆ្នាំ ២០១៩ នៅលើចំនុចផ្លូវលេខ ២៧១ កែងស្តុប ៣៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ​មានជ័យ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះនៅទីតាំងខាងលើនេះ ក្រោមការបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោក​ ពេជ្រ​ កែវ​មុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហា សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ទើបនៅវេលាម៉ោងខាងលើនេះ លោកបានឲ្យចុះដឹកនាំកម្លាំងសរុប ៣៣ នាក់ ក្នុងនោះមាន កម្លាំងអធិការខណ្ឌចំនួន១៨នាក់ និង កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន១៥ នាក់។

លោកអភិបាល​រងរូបនេះ បានបន្ថែមទៀតថា ការដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើនេះ បានត្រួតពិនិត្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ បានត្រួតពិនិត្យ រថយន្តតូចធំឆ្លងកាត់ចំនួន​៥៨គ្រឿង​​។

ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន៨៧​គ្រឿង​ ​​រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខៅ​ គ្មាន​  ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ គ្មាន  ម៉ូតូ​អត់​​មួក​ចំនួន​២៥​គ្រឿង​ ម៉ូតូ​អត់​កញ្ចក់​ចំនួន​៧​គ្រឿង​  អាវុធជាតិផ្ទុះឆ្លងកាត់​ គ្មាន ។

ក្នុងនោះ សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណី រក្សាទុក​ ថ្នាំញៀន ប្រភេទទឹកកក ១កញ្ចប់​តូច បញ្ជូនទៅនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!