ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ២ សម សាមួន ប្រកាសលែងធម៌ក្តៅ​ចំពោះ អ្នកយ​កឈ្មោះថ្នាក់ដឹក​នាំស្នងការ​ ទៅប្រើ​ប្រា​ស់កាងល្បែងស៊ីសង

7 ខែ មុន 153 តូ សុផល

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមធ្វើការ​ប្រកាស​ យ៉ាងដាច់អហង្ការ​ ចំពោះ​បុគ្គល​ណាដែ​លបានយកតួនាទី និងកំពុង​ប្រព្រឹត្ដខ្លួនជាប់ពាក់ព័​ន្ធទៅ​នឹង​បទល្មើស​ ឬស្ថិតនៅពីក្រោយខ្នង​នៃ​ប​ទ​ល្មើ​ស​ សូមធ្វើការ​ដកខ្លួនជាបន្ទាន់និងបញ្ឍប់​សកម្មភាព​ទាំងឡាយ​ណា​ដែលផ្ទុយនឹងច្បាប់រដ្ឋ​ មិនត្រូវ​ យ​កឈ្មោះថ្នាក់ដឹក​នាំស្នងការ​ ទៅប្រើ​ប្រា​ស់ជាដាច់ខាត​ ក្នុងនាម​ស្នងការដ្ឋាន​នគរបា​ល​ខេ​ត្ត​ សូមធ្វើការ​អំពាវនាវ​លើក​ទឹកចិត្តដល់គ្រ​ប់ស្ថាប័​ន ​មានសមត្ថកិច្ចអ្នកអនុវត្ដច្បាប់ទាំងអស់​ មេត្តា​ជួយសហការ​ និងបង្រ្កាប ករណីមានជ​ន​ ឬបុគ្គលណាដែលអះអាងថា ជាបងប្អូនខ្សែស្រ​ឡាយថ្នាក់ដឹកនាំនៅស្នងការដ្ឋា​ន​នគរបា​លខេត្ដ ​ត្រូវ​តែ​អនុវត្ត​ច្បាប់​មុនគេ​ និងត្រូវបញ្ជូនខ្លួនជននោះទៅតុលាការដើម្បី​ធ្វើ ការ​ផ្ដន្ទាទោស​តាមច្បាប់​ជាធរ​មាន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ