ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀន ជិត១កន្លះទៀតហើយ! ២ករណីផ្សេងគ្នា ឃាត់មនុស្ស ៣នាក់

3 ខែ មុន 138 តូ សុផល

ភ្នំពេញ៖ ក្រោមការដឹកនាំផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនគ្រឿងញៀន

និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំង កម្លាំងជំនាញ ចំនួន ២ ការិយាល័យ (ក៥-ក៨) ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលដូចខាងក្រោម៖

ករណីទី១៖ កាលពី​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​ និង​៣០​នាទី កម្លាំងជំនាញ នៃមន្ទីរ​ប្រឆាំង​គ្រឿង ញៀន​(​​ក​៥)​ សហការជាមួយសមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​ បាន​ចុះ​បង្ក្រាប​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ​ ផ្លូវ​ថៃ​ហ្គ័​រ​ ភូមិ​ទួល​តា​ចាន់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​​ ។

លទ្ធផល៖ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ០១នាក់ ឈ្មោះ​ ភុំ​ កក្កដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ ។ ​ចំណែក​បក្ខពួក​ម្នាក់​ទៀត​ រត់គេច​ខ្លួន​បាត់​ ។ ​ ​

​សមត្ថកិច្ចរឹបអូស​វត្ថុ​តាង​រួម​មាន​ ៖​ ​គ្រឿងញៀន​ ក្រាមប្រភេទមេតំហ្វេតាមីន(ICE)១​ក​ញ្ចា​ប់​ធំ ស្មើទម្ងន់ 960.26g​​ ។

ករណីទី២៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង២១និង២៥នាទី កម្លាំងជំនាញ” ក៨ ” នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ញើម៉ូតូ ខុនដូ (ឌឹប្រាយ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ(កោះពេជ្រ) លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ តាំង ហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ២.ឈ្មោះ សេង វណ្ណណូ ភេទប្រុស កើត១៩៩២ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រិបអូសវត្ថុតាង : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 202.02g កេតាមីន(Ketamine) 0.19g អ៊ិចស្តាស៊ី(MDMA) 0.26g ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង​ត្រូវចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!