ព្រឹតិ្តការណ៍ថ្មីៗ

Hilux Vigo ស្លាកលេខរដ្ឋ១៧​ របស់ក្រសួងកសិកម្ម​ បើកបុករថយន្តសាំយ៉ុងខ្ទេច ហើយដាក់មេប្រូចបាត់ស្រមោល បន្សល់ទុករថយន្តនិងអ្នករបួស២នាក់ប្ដីប្រពន្ធ​ នៅស្រុកកៀនស្វាយ

6 ខែ មុន 60 តូ សុផល

ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែសំរានលង់លក់ក្នុងដំណេក​ ស្រាប់តែមានរថយន្ដពីរគ្រឿងពន្លះគ្នាពេញទំហឹង លាន់លឺដូចរន្ទះ ធ្វើអោយ ពួកគាត់ភ្ញាក់ក្រញ៉ាងគ្រប់ៗគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង០១:១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំនាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសម្ដីអ្នកឃើញហេតុការណ៍បានរៀបរាប់ប្រាប់ភ្នាក់ងារ​ TNN ថា នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញមានរថយន្ត មួយគ្រឿង ម៉ាក Hilux Vigo ពណ៌ទឹកប្រាក់ ពាក់លេខរដ្ឋ១៧ ២-០៦៤៩ (ជារបស់ក្រសួងកសិកម្ម) បើកបរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀត​ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ ២A-៥៥៦១ ដែលបើកបរមានទិសដៅផ្ទុយគ្នា លាន់ដូចរន្ទះតែម្ដង រួចម្ចាស់រថយន្ត Hilux Vigo ដាក់មេប្រូចបាត់ស្រមោលឈឹង ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ចំណែកឯភាគីខាងរថយន្តសាំយ៉ុងវិញ រងរបួសស្រាលទាំងពីរនាក់ប្ដីប្រពន្ធ ។​ អ្នកបើកបរឈ្មោះ ឯក ខំ ភេទប្រុស អាយុ ប្រហែងជាង៤០ឆ្នាំ ចំណែកឯប្រពន្ធមានឈ្មោះ ជិន ចាន់ធូ អយុប្រហែល៤០ឆ្នាំ អ្នកទាំងពីរ មានទីលំនៅក្នុងភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ រថយន្តទាំងពីរគ្រឿង ត្រូវបាន កម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ដេីម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ