ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ទៅរកគ្រូទាយ លើករាសី  បែរជាត្រូវ លោកគ្រូ ចាប់រំលោភក្នុងបន្ទប់ជួល តែ…

6 ខែ មុន 203 តូ សុផល

កំពង់ចាម៖​ លើករាសីអោយគេ ភ្លេចលើករាសីខ្លួនឯង ជាប់ខ្នោះនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា

ការឃាត់ខ្លួន គ្រូទាយបោកប្រាស់រូបនេះ ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌ កងរាជ អាវុធហត្ថខេត្ត ​ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ក្រោយ​ទទួលព័ត៌មានពីប្រជាពលរដ្ឋដែល រស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភកើតឡើង។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើត ហេតុនៅម៉ោង០៩និង៣០​នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែល​បន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើ​ជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំ​ខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។

ឃាត់ខ្លួនកម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័ន​ចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយពេលធ្វើសកម្មភាព), ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។

កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅ​តុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទ​ប៉ុនប៉ងរំលោភសេពសន្ថវ: តាម​មាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

បច្ចុប្បន្ន​ជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ