ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌ៤ជំនាន់ រកដំណោះស្រាយ អត់ចេញ រឿងផ្លូវដើរ របស់ពលរដ្ឋ

1 សប្តាហ៍ មុន 379 តូ សុផល

ភ្នំពេញ ៖ ដីឡូត៍មួយកន្លែងម្ចាស់ទីតាំកម្មសិទ្ធដូជាមានចេតនាចង់បានហួសហេតុព្យាយាមសាងសង់របងគ្រឹះរឹង ម្តងហើយ ម្តងទៀត មកលើដីផ្លូវសាធារណៈ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋពេញភូមិនាំគ្នាបោះបោររារាំងមិនអោយធ្វើ ព្រោះវាប៉ះពាល់ផ្លូវសាធារណ:ហើយអាជ្ញាធរ ដូចគ្រុនម្តេចមិនដឹង ព្រោះមិនមែនតែមួយលើកនោះទេ ច្រើនលើកច្រើនសារមកហើយ រឿងរំលោភយកដីផ្លូវធ្វើប្រយោជន៍ផ្ទាល់ខ្លួន តាមផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយនៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩នេះ សារជាថ្មីទៀតហើយ ម្ចាក់ទីតាំងឲ្យជាង សាងសង់របងបេតុងគ្រឹះរឹងមាំមកលើផ្លូវ ។

ពលរដ្ឋបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ ចំពោះចេតនា ប៉ុនប៉ងយកផ្លូវមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួននោះជាច្រើនលើកច្រើនសារមកហើយ អាជ្ញាធរ គ្រាន់តែមកប្រាប់ហើយទៅបាត់ ដាក់តែគ្រឿងចក្រ ឈូសត្រាស្សេផ្លូវ ដៅនឹងជាផ្លូវ ចប់បាត់ហើយកាលបើម្នាក់យកផ្លូវបាន ២នាក់យកបាន ពលរដ្ឋទាំងអស់គ្នា ចែកគ្នាតែម្តងទៅមុខផ្ទះអ្នកណា អ្នកនឹងយក តែធ្វើមិនកើត ផ្លូវបម្រើឲ្យសាធារណៈ ប្រយោជន៍រួម សម្បត្តិរបស់ជាតិ បានផ្លូវទូលាយ រឹតតែប្រសើរ ទៅតាមគោលការណ៍ច្បាប់ ភូមិបាលបានកំណត់ ។

មកដល់ព្រឹកនេះថ្មីទៀតហើយ ផ្ទុះការតវ៉ាជាថ្មីទៀត ក្រោយពីម្ចាស់ដីខាងលើ សង់របងបេតុងមករំលោភលើកំណាត់ផ្លូវ១៩៩០

គួររំលឹងផងដែលថាទីតាំងផ្លូវ១៩៩០នេះ កន្លងមកសាលាខណ្ឌក៍ដូចភូមិបាលខណ្ឌសែនសុខបានដាក់ម៉ាស៊ីនវាស់វែងដីធ្លី(LMP)ចុះវាស់វែងរួចហើយដោយមានផ្លូវទំហំទទឺងចំនួន ១០ម៉ែត្រស្រាប់តែព្រឹកនេះម្ចាស់ដីឡូខាងលើមកធ្វើរបងរាំងមាំបំរ៉ុងរំលោភយកទៅវិញ។

ជុំវិញបញ្ហាដីខាងលើ ពលរដ្ឋថា ទទូចស្នើសុំកិច្ចអន្តរាគមន៍ តាំងពីជំនាន់ លោក ឃួង ស្រេង នៅជាចៅខណ្ឌសែនសុខ រហូតក្លាយជាចៅក្រុងភ្នំពេញ បើនិយាយពីការដោះដូរចៅហ្វាយខណ្ឌវិញ ៣ ឬ ៤ជំនាន់ រកដំណោះស្រាយអត់ចេញ តែលើកនេះ ពលរដ្ឋ សង្ឃឹមមុតមាំ លោក ម៉ូវ ម៉ានិត អភិបាលវ័យក្មេង ឡើងមកក្រោយនេះ អាចបញ្ចប់បញ្ហា បន្លាយពេលជិត១០ឆ្នាំនេះ មុនចូលឆ្នាំថ្មី ដូចអ្វីដែលខ្លួនសន្យាជាមួយពលរដ្ឋ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!