ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀនចឹងតើ អារក ខ្លួនឯងរហូតស្លាប់

1 ឆ្នាំ មុន 71 តូ សុផល

សៀមរាប​៖​ យុវជន​ម្នាក់​បាន​យក​កាំបិត​ចុង​ស្រួច​ ដង​ដែក​មក​អា​រក​ខ្លួនឯង​ ដោយ​សង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿន​ញៀន​។​ នេះ​បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ថ្លែងប្រាប់​អោយ​ដឹង​ថា​៖​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៧​និង​១០​នាទី​ ស្ថិត​នៅ​ចំណុច​ក្នុង​វត្ត​ព្រះព្រហ្ម​រ័​ត្ន​ ភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មាន​ករណី​ ធ្វើ​អត្តឃាត​ (​អា​រក​ខ្លួនឯង​)​។​

​បើ​តាម​មន្ត្រី​នគរបាល​ដដែល​បញ្ជាក់​អោយ​ថា​៖​សាកសព​ឈ្មោះ​ ពេជ្រ​ សុខ​សម្បត្តិ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​គ្មាន​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ព្រះព្រហ្ម​រ័​ត្ន​ យក​កាំ​ប៊ិ​ត​ចុង​ស្រួច​ ដង​ដែក​មក​អា​រក​ មាន​ស្នាម​អារ​ដាច​បំពង់​មាន​ប្រវែង​០.២៥​សម​ (​ប៉ុន្តែ​មិនដឹង​យក​កាំ​ប៊ិ​ត​មកពីណា​នោះ​ទេ​)​។


​ក្រោយមក​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​ ចុះ​មក​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ ឃើញ​ថា​ជន​រង​គ្រោះ​បាន​អាករ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ មិន​មាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ​ ពីព្រោះ​ជន​រង​គ្រោះជា​មនុស្ស​ប្រើប្រាស់​គ្រឿន​ញៀន​។​ ចំពោះ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ