ព្រឹតិ្តការណ៍ថ្មីៗ

ដេញផ្អើលម្សិលម៉ិញ! ឃាត់ខ្លួនករណី គ្រឿងញៀន ធ្លាយរឿងឆក់កាបូបទៅវិញ

5 ខែ មុន 220 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ទប្រើប្រាស់ប្រាស់គ្រឿងញៀន

ក្រោយយកមកសាកសួរធ្លាយរឿងឆក់កាបូបទៅវិញ។ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង០៥ នាទីល្ងាចថ្ងៃទី១០មិនា ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ ឈ្មោះ យ៉េង ហេងឡុង អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ទី២ ឈ្មោះ នៅ សុវណ្ណរាជ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូត ម៉ូតូ០១គ្រឿង SUZUKI NEX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK-4477 ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យនិងធ្វើតេសទឹកនោមរកសារធាតុញៀនឃើញថាជនសង្ស័យទាំង២នាក់ក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀន។

សមត្ថកិច្ចបន្តទៀតថាក្រោយពីឃាត់ខ្លួនហើយយកមកសាកសួរស្រាប់តែបែកធ្លាយរឿងកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់កាបូបជាច្រើនដងនៅតាមដងផ្លូវសហព័ន្ធរុស្សីពិសេសត្រងចំណុចគល់ស្ពានផ្សារដីហ៊ុយផ្នែកខាងលិចពេលធ្វើសកម្មភាពម្តងៗមិនដែលចាប់បានឡើយ។បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!