ព្រឹតិ្តការណ៍ថ្មីៗ

ឡានធំបុកម៉ូតូ  ស្ត្រីម្នាក់ស្លាប់ ត្រង់ចំណុចភ្លើងស្តុប យាយកាន់កណ្តៀវ

3 ខែ មុន 73 តូ សុផល

ខេត្តសៀមរាប ៖ ថ្ងៃអាទិត្យ៥កើតខែផល្គុនឆ្នាំចសំរឹទ្ធិស័ក ព ស២៥៦២ត្រូវនិងថ្ងៃទី១០ខែមិនាឆ្នាំ២០១៩

វេលាម៉ោង១៣និង១៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបុកម៉ូតូ កើតហេតុលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុបយាយកាន់កណ្តៀវ ស្ថិត ក្នុងភូមិអូរតាប្រាក់ ឃុំពួកស្រុកពួកខេត្តសៀមរាប។

លេាកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តម៉ាកIsuzuព៌ណសពាក់ផ្លាកលេខ សៀមរាប3A1758បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បើកបរទិសដៅពីកើតទៅលិចហើយបត់ស្តាំបានបុក:ម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ2007 ព៌ណខ្មៅ ពាក់ផ្លាកលេខសៀមរាប1A9427បើកបរដោយឈ្មោះសាន់សាមឿយភេទស្រីអាយុ32ឆ្នាំនៅភូមិគោកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបបើកបរទិសដៅពីកើតទៅលិចហើយបត់ស្តាំស្របគ្នានិងរថយន្តបណ្តាលឲ្យ ស្លាប់មនុស្ស1នាក់ឈ្មោះសាន់សាមឿយនិងបណ្តាលឲ្យខូចខាតរថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿងស្រាលមូលហេតុ:អ្នកបើកបររថយន្តបត់ស្តាំខ្វះការប្រុងប្រយ័ត្នទេីបណ្តាលមានករណីគ្រោះថ្នាក់។

ក្រោយពេលកើតហេតុកំលាំងជំនាញនគរបាលស្រុកពួកបានចុះវាស់វែងកន្លែងកើតហេតុដេីម្បីកសាងសំណុំរឿងនិងដកហូតវត្ថុតាងដែលពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!