ព្រឹតិ្តការណ៍ថ្មីៗ

នោះ! សម្តេច​តេ​ជោ​ ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះចំណាត់ការរកមេក្លោងកន្លែងចង្រៃមួយនោះ (រ៉ុក​Rock)​ ដាក់ទោស​ឱ្យ​បាន​

4 ខែ មុន 299 តូ សុផល

ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ គាំទ្រ​យ៉ាង​ពេញទំហឹង​

ចំពោះ​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ម​ជ្ឈ​ល​មណ្ឌល​កំសាន្ត​រ៉ក​(Rock)​ ដែល​ជា​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា​ គិត​ ធាង​។​

​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (RULES)​ ជាង​៣​ពាន់​នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ដែល​ពិធី​នេះ​ធ្វើ​ឡង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ៦​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ​ បាន​សង្កត់ធ្ងន់​ថា​”​ឥឡូវនេះ​ស្ថានភា​ព​បាន​ផ្លាស់​ប្តូរ​ ច្រើន​ហើយ​ វា​ស្ទើរតែ​ទាំងស្រុង​។ អម្បាញ់មិញ​ ​ខ្ញុំ​ បាន​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នេះ​ ស្ទើរតែ​រៀងរាល់ថ្ងៃ​ធ្វើ​ដំណើរ​ឆ្លងកាត់​សាលា​មួយ​នេះ​ ដែល​នៅ​មិន​ឃ្លាតឆ្ងាយ​ពី​ សាលា​បឹង​ត្របែក​ ហើយ​សាកលវិទ្យាល័យ​ ប៉ុន្តែ​ឆ្លងកាត់​អា​កន្លែង​ចង្រៃ​មួយ​នោះ​ ដែល​ទើប​រក​ឃើញ​ថ្មីៗ​ (​រ៉ក​)​ ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បន្ត​ថា​ ហេតុ​អ្វី​បានជា​កន្លែង​មួយ​នេះ​ ទៅ​ជា​តំបន់​បំផ្លាញ​ នូវ​សេចក្តីសុខ​របស់​ប្រជាជន​?​ សម្តេច​ពិតជា​មានការ​រីករាយ​ណាស់​ ដែល​នគរបាល​របស់​យើង​បាន​បង្ក្រាប​ទាន់​ពេលវេលា​ គួរតែ​បង្ក្រាប​អោយ​បាន​មុន​នឹង​ទៅ​ទៀត​ ប៉ុន្តែ​យើង​ទើបនឹង​បង្ក្រាប​បាន​ ជិត​ក្បែរ​សាលា​ ស្រាប់តែ​មាន​កន្លែង​គ្រឿងញៀន​មិនតូច​ នៅ​កន្លែង​នេះ​ ដូច្នេះ​សម្តេច​សង្ឃឹមថា​ ក្រសួងមហាផ្ទៃ​នឹង​បន្ត​ ចាត់វិធានការ​លើ​បញ្ហា​នេះ​ បូក​ជាមួយនឹង​ដំណើរការ​ក្តី​ របស់​តុលាការ​ ត្រូវ​តែ​ម៉ឺងម៉ាត់​ ជាមួយនឹង​ការ​មិន​វិល​ត្រលប់​ នៃ​អំពើ​ពា​លា​អាវ៉ាសែ​ សម្រាប់​កន្លែង​មួយ​នេះ​ (​មជ្ឈមណ្ឌល​រ៉ក​)​ ដែល​ត្រូវ​ដាក់ទោស​ទណ្ឌ​អោយ​បាន​ធ្ងន់ធ្ងរ​ ត្រូវ​ស្វែងរក​អោយ​ដល់ទី​ជម្រៅ​ នូវ​មេ​ក្លោ​ង​របស់​វា​ នៅ​កន្លែង​ណា​ មិន​រឿង​កម្មករ​តូចតាច​ រឿង​ស្អី​តូចតាច​ទេ​ ប៉ុន្តែ​ រឿង​ជ្រៅ​ទៅ​ពី​នេះ​ អ​ញ្ចឹ​ង​ត្រូវ​រក​អោយ​ឃើញ​ ព្រោះ​អ្វី​ដែល​មាន​ក្នុង​ដៃ​រួច​មក​ហើយ​ ជា​មធ្យោបាយ​ឈាន​ទៅ​រក​ ការ​ជីកឫសគល់​ នៃ​អ្នក​ជួញ​គ្រឿងញៀន​ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ ក្នុង​សំណុំរឿង​មួយ​នេះ​”​។​

​សូម​បញ្ជាក់ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០១​និង​៣០​នាទី​ រំលង​អា​ធ្រា​ត្រ​ ដឹកនាំ​បញ្ជា​ផ្ទាល់​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ស​ ថេ​ត​ និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ លី​ សុ​ផា​ណា​ ព្រះ​រា​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ និង​កម្លាំង​អន្តរាគមន៍​ពិសេស​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បង្ក្រាប​ក្នុង​បទល្មើស​ជាក់​សែ្ត​ង​ទីតាំង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ ផ្លូវ​ព្រះ​មុន្នី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ ប្រើប្រាស់​ សំរួល​ និង​ ចាត់ចែង​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំង​ ចម្រុះ​បាន​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ ចំនួន​១៥​បន្ទប់​ រក​ឃើញ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣១១​នាក់​ (​ ប្រុស​២៥៦​នាក់​ ស្រី​៥៥​នាក់​)​ និង​ចាប់​យក​បាន​ វត្ថុ​តាង​ ពាក់​ព​ន្ធ័​បទល្មើស​មួយ​ចំនួន​ បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​។​

​វត្ថុ​តាង​សារធាតុ​ញៀន​ចាប់​យក​សរុប​រួមៈ​ថ្នាំ​គ្រាប់​ អិ​ច​ស្តា​ស៊ី​ គ្រវី​ ១២​គីឡូក្រាម​ ២១៩.២៦​ក្រាម​,​ កេ​តា​មីន​(Ketamine)​ ៨​គីឡូក្រាម​ ៩៣៥.០៦​ក្រាម​,​ ថ្នាំបន្សាប​ (Nimetazepam)៣០៥.១០​ក្រាម​,​ មេ​តំ​ហ្វេ​តា​មីន​(ICE)១.៦​ក្រាម​,​ ហេ​រ៉ូ​អ៊ី​ន​ (Heroine)​ ០.៦១​ក្រាម​,​ សរុប​សារធាតុ​ញៀន​ទម្ងន់​២១​ គីឡូក្រាម​៤៦១,៦៣​ ក្រាម​,​ កញ្ឆា​ក្រៀម​ទម្ងន់​ ៦៦,៤៣​ក្រាម​,​ ធ្វើ​តេ​ស្តិ៍​បឋម​មិន​ច្បាស់លាស់​ ទម្ងន់​ ១៥,១៤​ គីឡូក្រាម​ (​សង្ស័យ​ធាតុគីមី​)​ សំបក​វេច​ខ្ចប់​(​សំបក​កែវ​ ចំនួន​ ២៤៧​ ,​សំបក​កេស​ និង​ថង់​ផ្លា​ស្ទីក​មួយ​ចំនួន​)​ ទម្ងន់​ប្រហែល​១២​គីឡូក្រាម​ សរុប​រួម​ទម្ងន់​ ៖​ ៤៩,៤៤​ គីឡូក្រាម​។​

​ប្រភព​ដែល​ជិត​ស្និត​លោក​ឧកញ៉ា​ គិត​ ធាង​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ពេល​នេះ​ លោក​ឧកញ៉ា​ មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ចាប់តាំងពី​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ ដែល​ជា​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ និង​ជា​កន្លែង​បំផ្លាញ​សង្គម​ជាតិ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាក់មុខ​មាត់​នោះ​។​

​យោង​តាម​កិច្ចសន្យា​ ដែល​លោក​ឧកញ៉ា​ គិត​ ធាង​ បាន​ធ្វើ​កិច្ចសន្យា​កាលពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ថា​”​ ខ្ញុំបាទ​ គិត​ ធាង​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៤៦Eo​ ផ្លូវ​ព្រះ​មុន្និ​វង្ស​ ក្រុម​ទិ​៤០​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាត់​អត្តសញ្ញាណ​ប័​ណ្ឌ​សញ្ជាតិ​ខ្មែរ​លេខ​០១០០០១៥៤២​ ជា​ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់​ អា​ស័​យ​ដ្ឋា​ន​អាជីវកម្ម​អគារ​លេខ​៤៦៨​ ផ្លូវ​មុន្នី​វង្ស​ ភូមិ​បឹង​ត្របែក​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​សូម​សន្យា​ចំពោះ​មុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថាៈ​
១-​មិន​អនុញ្ញាត​ឲ្យ​មានការ​ផលិត​ ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
២-​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​រាយការណ៍​ជា​បន្ទាន់​ ក្នុង​ករណី​សង្ស័យ​មានការ​ផលិត​ ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
៣-​អនុវត្ត​តាម​កិច្ចសន្យា​ ដែល​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ពេល​សុំ​បើក​អាជីវកម្ម​របស់​ខ្លួន​។​

​ក្នុង​ករណី​ដែល​ខ្ញុំបាទ​ មិន​បាន​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​សន្យា​ខាងលើ​ ខ្ញុំបាទ​ សុខចិត្ត​ឲ្យ​ត​អាជ្ញាធរ​ មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ បិទ​អាជីវកម្ម​ទាំងស្រុង​ និង​ទទួលខុសត្រូវ​តាម​ច្បាប់​ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​មាត្រា​៤៤​ កថាខណ្ឌ​ទី​២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​ ចែង​ថា​”​អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ គឺ​ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​។​

​នៅ​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ បាន​បែក​ធ្លាក​ឯកសារ​ដែល​សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជូន​ឧកញ៉ា​ គិត​ ធាង​ គឺ​មជ្ឈមណ្ឌល​រ៉ក​៩(Rock)​ ។​

​លិខិត​ចុះ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​ក្រោយ​បង្ក្រាប​នៅ​រ៉ុ​កបាន​២​ថ្ងៃ​ បង្ហាញ​ថា​ ឧកញ៉ា​ គិត​ ធាង​ ធ្លាប់​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​ រួច​មក​ហើយ​ ។​ កន្លង​មក​ មាន​លេចឮ​ព័ត៌មាន​ថា​ ឧកញ៉ា​ គិត​ ធាង​ បាន​ផ្ទេរសិទ្ធិ​កាន់កាប់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ ទៅ​ជនជាតិ​ចិន​ ។​ ប៉ុន្តែ​តាម​រយៈ​នេះ​ គឺ​ ពុំ​មាន​ឯកសារ​បញ្ជាក់​ថា​ រ៉ុ​ក​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជនជាតិ​ចិន​ឡើយ​។​

​ប្រជាពលរដ្ឋ​ និង​មហាជន​ជា​ច្រើន​ បាន​សើ្ន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ប្រមុខ​រាជរដ្ឋាភិបាល​ ត្រូវ​ស៊ើបអង្កេត​ និង​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ ដែល​យក​ប្រទេស​ខ្លួនឯង​ប្រកប​អាជីវកម្ម​ខុសច្បាប់​ ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ និង​ក្រុម​គ្រួសារ​ ដោយ​មិន​គិត​ពីមុខ​មាត់​ប្រទេស​ជាតិ​ មាន​បំណង​បំផ្លាញ​ប្រទេស​ជាតិ​ អោយ​លិចលង់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!