ព្រឹតិ្តការណ៍ថ្មីៗ

សូមប្រុងប្រយ័ត្នគ្រប់ពេលបញ្ជាយានយន្ត! បុរស២នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងលឿន​ ទៅបុករថយន្ត PIRUS កំពុងបត់ឆ្វេងឆ្លងត្រលប់ក្រោយ​ សន្លប់ស្ដូកលើរ៉ឺម៉កម្នាក់ របួសភ្លៅម្នាក់

7 ខែ មុន 28 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងលើរ៉ឺម៉ក​ និងម្នាក់ទៀតរបួសស្រាល បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹកគ្នា ក្នុងល្បឿនយ៉ាងលឿន ទៅបុករថយន្ត PIRUS មួយគ្រឿង​ កំពុងបត់ឆ្លងផ្លូវ ត្រលប់ក្រោយបានពាក់កណ្ដាលផ្លូវ ​បណ្តាលឲ្យខ្ទាតបោកផ្ទប់ជាមួតរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងនាវេលាម៉ោង០៣:៣២នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ​ ទី១១​ ខែមីនាឆ្នាំ២០១៩នេះ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខមជ្ឈមណ្ឌលបែងចែកផលនេសាទគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA PRIUS​ ពណ៍ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AX-8040 បើកបរដោយបុរសម្នាក់​ រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង​ ។ លុះមកដល់ចំណុចកេីតហេតុ មុខមជ្ឈមណ្ឌលបែងចែកផលនេសាទ គីឡូម៉ែត្រលេខ៩នោះ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវដើម្បីបួងចង្កូតបើកត្រលប់ក្រោយ​ បានតែពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង​ (មិនចាំស្លាកលេខ) បើកបរដោយបុរសម្នាក់ ដឹកបុរសម្នាក់ទៀត នៅលើរ៉ឺម៉កនោះ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៥​ ទិសដៅស្របគ្នា​ ក្នុងល្បឿនលឿន​ បានជ្រុលទៅបុកចំរថយន្តផ្នែកខាងមុខ ចំហៀងខាងឆ្វេង​ ពេញទំហឹង ធ្វេីឲ្យកង់បីខ្ទាតទៅបោកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលបុរសម្នាក់ដែលជិះលើរ៉ឺម៉ក បានរងរបួសធ្ងន់​ មុតដែក សន្លប់ស្ដូកស្ដឹងលើរ៉ឺម៉ក​ ចំណែកបុរសម្នាក់ទៀតដែលជាអ្នកបើករ៉ឺម៉ក​ បានរងរបួសគួរសម​ ចំភ្លៅខាងស្ដាំ​ និងបណ្ដាលឲ្យរថយន្តរងការខូចខាត​ ខ្ទេចផ្នែកខាងឆ្វេងចំហៀងខាងមុខយ៉ាងដំណំ​ និងធ្លាក់កាងខាងមុខ​ រីឯម៉ូតូសណ្ដោងរ៉ឺម៉កដាច់កង់រ៉ឺម៉កខាងឆ្វេង​ និងរងការខូចខាតខ្ទេចយ៉ាងដំណំ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនកម្មករមជ្ឈមណ្ឌលបែងចែកផលនេសាទ​ រត់ចេញមកជួយមើលអ្នករបួសនោះ​ និងឃាត់រថយន្តឲ្យអែបចូលខាងសិន​ ហើយទាក់ទងហៅរថយន្តសង្គ្រោះចុះមកដឹកអ្នករបួស​ និងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ច​មូលដ្ឋានចុះមកកន្លែងកើតហេតុផងដែរ។

បន្តិចក្រោយមក​ ឃើញមានរថយន្តគិលានសង្គ្រោះ មួយគ្រឿងរបស់មន្ទីរសម្រាកព្យាបាល ហុង ហាក់ បានមកដល់​ រួចលើកអ្នករងរបួសដែលសន្លប់បាត់ស្មារតីនោះ​ យកទៅមន្ទីរពេទ្យ​ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ​ភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកមកពិនិត្យមេីលឃេីញជាក់ស្ដែង​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ ចុះមកវាស់វែង​ រថយន្តនិងម៉ូតូ​យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ