ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបន្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាបន្តបន្ទាប់ដើម្បី……..!!!

2 ខែ មុន 33 តូ សុផល

ភ្នំពេញ៖ កម្លាំងល្បាតខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ទី០១-ឈ្មោះ អ៊ឹម សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ទី០២-ឈ្មោះ អៀន ម៉ី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សូកែវ ។

ទី០៣-ឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

សម្ភារៈដកហូត ៖ គ្មាន ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គណៈពញ្ជាការឯកភាពខណ្ឌសែនសុខ បានធ្វើការត្រួតពិនិត្យរដ្ឋបាលនៅភូមិសាស្ត្រខាងលើ ដោយមានការសង្ស័យកម្លាំងយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!