ព្រឹតិ្តការណ៍ថ្មីៗ

អារក ជនជាតិចិនម្នាក់ ស្លាប់កកឈាម ក្នុងឃ្លាំងស្តុកឥវ៉ាន់រោងចក្រមួយកន្លែង

2 ខែ មុន 166 តូ សុផល

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានមិត្តភ័ក្ររួមការងារ ចូលទៅប្រទះឃើញស្លាប់ នៅក្នុងបន្ទប់ មានស្នាម អារក ឈាមហូរឡើងកក

បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ កន្លែងសម្រាក ឃ្លាំងក្នុងបរិវេណរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលំ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមព័ត៌មានបឋម បាន្យដឹងថា កន្លែងឃ្លាំងស្តុកឥវ៉ាន់រោងចក្រខាងលើ ជនរងគ្រោះស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ មិនបានស្នាក់នៅជាមួយឡើយ រវល់តែ ទៅដេកផ្ទះសង្សា ពេញមួយថ្ងៃ ហើយព្យាយាមទូរស័ព្ទ មកជនរងគ្រោះ តែមិនលើកទទួល ឆាតក៏មិនឆ្លើយតប រហូតមកដល់យប់ថ្ងៃទី១០ ខែមិនា មុនភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ ជាមិត្តរួមការងារ ស្នាក់នៅជាមួយជនរងគ្រោះរូបនោះ បានត្រឡប់មកដល់រោងចក្រវិញ បន្ទប់ឃ្លាំងកន្លែងដេកសម្រាកនោះ ត្រូវបានជាប់សោរ ព្យាយាមទូរស័ព្ទរកជនរងគ្រោះ តែមិនលើក ទើបហៅសន្តិសុខ មកជួយ ផ្លោះរបងចូល ហើយគាស់ទ្វារ ចូលក្នុងបន្ទប់ ទើបប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ មានស្នាមអារក ឈាមហូរកកបាត់ទៅហើយ ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ។

ភ្លាមៗសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ ចុះទៅកំពុងធ្វើការ ពិត្យជាក់ស្តែង ដើម្បីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!