ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងទំនើងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឃើញសមត្ថកិច្ចល្បាត ភ័យនាំគ្នាជិះម៉ូតូរត់

2 ខែ មុន 62 តូ សុផល

ភ្នំពេញ៖ ក្មេងទំនើងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនចាប់បានខណះដែលឃើញសមត្ថកិច្ចល្បាតនាំគ្នាបើកម៉ូតូរត់កេចខ្លួន។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០២និង០០នាទីទាបភ្លឺថ្ងៃទី១០ មិនា ២០១៩ដោយដេញចាប់តាំងពីផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរហូតដល់ផ្លូវ២០០៤ភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមខណ្ឌសែនសុខទើបដេញឃាត់បាន។

ក្មេងទំនើងទី១ឈ្មោះ រីម សីហា អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ។ទី២ឈ្មោះផុន សានយ៉ា អាយុ១៦ឆ្នាំមុខរបរ មិនពិតប្រាកដទាំង២នាក់ស្នាក់នៅភូមិផ្សារចាស់ឃុំ ក្សេម
ក្សាន្ត ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនឃាត់ខ្លួនយុវជនខាងលើស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កំពុងជិះម៉ូតូល្បាយក្នុងមូលដ្ឋានមកដល់ផ្លូវ១៩៨៦ស្រាប់តែឃើញក្រុមក្មេងទំនើង០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅ ដឹកគ្នាខណះឃើញសមត្ថ
កិច្ចស្រាប់តែក្មេងទំនើងខាងលើនាំគ្នាបន្ថែមល្បឿនជិះម៉ូតូរត់កេចពេលឃើញដូចនោះកម្លាំងសមត្ថកិច្ចក៍ដេញតាមពីក្រោយរហូត
ដល់ចំណុចផ្លូវ២០០៤ខាងលើទើបចាប់ឃាត់បាន។

សមត្ថកិច្ចបន្តថាពេលចាប់ឃាត់ខ្លួនបានក្មេងទំនើងទាំង២នាក់ខាងលើមិនព្រមមកតាមការហៅរបស់សមត្ថកិច្ចឡើយដោយនៅឡូរឡាពេញដងផ្លូវព្រមទាំងស្រែកខ្លាំងៗថាក្រុមសមត្ថកិច្ចខាងលើចង់កៀបពួកវាធ្វើស៊ីទៅវិញតែទោសយ៉ាងណា។ក្រោយពីឃាត់ខ្លួន យកមកដល់អធិការខណ្ឌសមត្ថកិច្ចបានធ្វើ
តេស្តទឹកនោមរកសារធាតុញៀនឃើញថាទាំង២នាក់ខាងលើក្នុងទឹកនោមមានផ្ទុកសារធាតុញៀនក៍ឃាត់ខ្លួនតែម្តងចឹងតើសបានព្យាយាមបើកម៉ូតូកេចខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!