ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះតូបលក់ដូរ ផ្អើលសមត្ថកិច្ច ទាំងព្រឹក

1 ឆ្នាំ មុន 86 តូ សុផល

ភ្នំពេញ ៖ ភ្លើងឆេះតូបជួលលក់ដូរជាង១០តូប យ៉ាងសន្ធោសន្ធៅ ក្នុងនោះតូបចំនួន៧ត្រូវបានភ្លើងឆេះអស់ទាំងស្រុង

អស់ទាំងទ្រព្យសម្បត្តិ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង២៣គ្រួសារ កែងផ្លូវតាជេត ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សមត្ថកិច្ច រថយន្តពន្លតអគ្គីភ័យចេញទៅអន្តរាគមន៍ ។

តូបលក់ជួលសម្រាប់លក់ដូរខាងលើ សង់លើដីឡូត៍ លក់ដូរ ចម្រុះ នៅចំណុចខាងលើ សង្ស័យទុស្សេចរន្តភ្លើង ទើបឆេះរាលដាល យ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងចេញទៅអន្តរាគមន៍ សម្ភារៈរងខូតខាត ជាច្រើនសន្ធឹកសន្ធាប់ ដោយសារភ្លើងឆាបឆេះលឿន ។

តូបចំនួន៧ក្នុងចំណោមតូបជាង១០ ត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង ហើយរថយន្តពន្លត់អគ្គីភ័យចំនួន១៦គ្រឿង ចេញទៅបាញ់ទឹកពន្លត់ អស់៣២សុីទែន ទើបគ្រប់គ្រងបាន តែទ្រព្យសម្បត្តិ សម្ភារៈ ឥវ៉ាន់លក់ដូរ ក្នុងតូបទាំង៧ ក្លាយជាចំណីព្រះអគ្គី ចំណែកតូបផ្សេងៗទៀត ជួយសង្រ្គោះទាន់ ភ្លើងគ្រាន់តែ រោលខាងក្រៅ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ