ខ្លាំងមែន យកឈ្មោះ ផ្កាយ១ និងថ្នាក់ដឹកនាំខណ្ឌ ដើរ ឆបោកលុយ តាមក្លឹបកម្សាន្តនានា

8 ខែ មុន 65 តូ សុផល

ភ្នំពេញ ៖ រសៀលថ្ងៃទី ៩ មិនា ២០១៩នេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្ហាញមុខ ជនសង្ស័យម្នាក់ដែលដើរតួរធ្វើជាមន្រ្តីរាជការ ដើរឆបោកលុយគេតាមក្លឹបក្នុងរាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ផល សារ៉េត បានរត់គេចខ្លួនបាត់ ។

ចំណែកដើមបណ្តឹងជាជនរងគ្រោះ ឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទ មកប្រាប់ ជនរងគ្រោះ ថាគេជាមន្ត្រីរាជការ ត្រូវចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចក្លឹបហ្សូក ដែលមានទីតាំងនៅផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើមិនចង់ឲ្យគេចុះត្រួតពិនិត្យរដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លាឲ្យគេ ហើយឈ្មោះផល សាវ៉េត បានប្រើជនសង្ស័យ ពៅ ចាន់ធី ឲ្យមកទទួលយកលុយនៅក្លឹបហ៊្សូក។

ស្រាប់តែដល់វេលាម៉ោង១៥ និង៤០នាទីរសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លឹបហ្សូកដើម្បីយកលុយពីជនរងគ្រោះក៍ត្រូវជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចអោយ ឃាត់ខ្លួនតែម្តងចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ