ព្រឹតិ្តការណ៍ថ្មីៗ

តម្រួតថៃចាប់បញ្ជូនពលករខ្មែរចំណាក់ស្រុក៣៦នាក់មកស្រុកវិញ!

2 ឆ្នាំ មុន 0 តូ សុផល

image

ប្រទេសថៃ៖ នៅព្រឹកថ្ងៃទី១៥នេះ តម្រួតថៃចាប់បញ្ជូនពលករខ្មែរចំណាក់ស្រុក៣៦នាក់ បញ្ជូនមកកម្ពុជាវិញ។

ពលករដែលលបលួនឆ្លងដែនខុសច្បាប់ចំនួន៣៦នាក់  ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិដូង  ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគេទាំងអស់កំពុងធ្វើដំណើរចេញពីខេត្តឡាំភូន  ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើការងារជាកម្មករ បេះផ្លែឈើ ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ  ដែលកម្ពុជាថ្មីទទួលបាន  គឺបានបញ្ជាក់ថានៅវេលាម៉ោង ៨ ព្រឹក  ថ្ងៃទី១០  ខែកញ្ញា  ឆ្នាំ២០១៦  កំលាំងតម្រួតនៃអធិការដ្ឋានស្រុកមឿង ខេត្តឡាំភូន ប្រទេសថៃ បានចេញប្រតិបត្តិ
ការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនបានប្រទះឃើញពលករខ្មែរមួយក្រុម  ដែលក្នុងនោះមានក្មេង មានចាស់  កំពុងធ្វើដំណើរលើដងផ្លូវឈៀងម៉ៃក្នុងទិសដៅពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ  ត្រង់ចំណុច ភូមិ៧  ឃុំអ៊ុ មោងស្រុកឡាំភូន ។

83fda536-523c-4594-afb5-8a75610cff4c

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!