ព្រឹតិ្តការណ៍ថ្មីៗ

៤ថ្ងៃទៀត កម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន

1 សប្តាហ៍ មុន 22 តូ សុផល

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់

ក្នុងពិធី កម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន ដែលសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក។

ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជន ជាតិ-អន្តរជាតិមួយចំនួនទៀត។

កម្មវិធីនេះត្រូវបានអនុវត្តតាមបង្គាប់តុលាការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារិ៍ ទី១២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹក នៅទីលានដីតាមបណ្តោយមហាវិថីសម្តេច​តេជោ​ ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!