ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់មួយរយះមកទៀតហើយ! ជនប្រើថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលើខ្លួនឯង ដើរអុកឡុកពេញសួនច្បារមុខវត្តបុទុម​ ត្រូវគេវាយម្នាក់មួយដៃមួយជើង​ គ្រាន់តែផ្អើលសមត្ថកិច្ចចុះដេញចេញឲ្យឆ្ងាយប៉ុណ្ណោះ!

3 ខែ មុន 45 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ងាត់មួយរយះ​ ឥលូវមានទៀតហើយ​ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលើខ្លួនឯង អត់​ផ្ទះ​សំបែង​ជាង ​រស់​នៅ​តាម​ចញ្ជើម​ផ្លូវ មិនដឹងមកពីណា ដើររើសនេះរើសនោះ​ តាមសួនច្បារ​សាធារណៈ​ ហើយឆ្លៀតលួចយករបស់របរអ្នកអង្គុយញាំអី​​ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សារធារណៈ​ យ៉ាងអាណាធិបតេយ្យ រហូតដើរទៅយករបស់របរយុវជនប្រុសស្រីមួយក្រុម​ ទើបគេទ្រាំមិនបាន ព្រួតវាយម្នាក់មួយដៃមួយជេីង​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើលព្រៀត។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​០២:៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី០៩​ ខែមិនា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំណុចសួនច្បារ​មុខវត្តបុទុម​ ស្ថិតក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ដែលអ្នកលក់ដូរនៅជិតទីតាំងកេីតហេតុខាងលេីស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលើខ្លួនឯង អត់​ផ្ទះ​សំបែង មិនដឹងមកពីណា​ ដើររើសសំរាមតាមទីសាធារណៈ នៅក្បែរហ្នឹងកន្លែងកើតហេតុខាងលើ បានដើរទៅវិញទៅមក​ រើសនេះរើសនោះ​ ហើយថែមទាំងដើរទៅរើសយករបស់របរយុវជនប្រុសស្រីមួយក្រុម កំពុងអង្គុយញាំអី​ នៅតាមសួនច្បារ ដោយលើកទី១​ ឃើញក្រុមយុវជនទាំងនោះ​ គ្រាន់តែស្រែក​ ដេីម្បីកុំអោយជនប្រើថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលេីខ្លួនឯងនោះ​ មកលុកលាន់យករបស់របរពួកគេទៀតប៉ុណ្ណោះ​ ។

ប្រភពបន្តថា​ តែមើលទៅឃើញជនប្រើថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលើខ្លួនឯងនោះ​ នៅតែមករញ៉េរញ៉ៃអុកឡុក​ពួកគេទៀត ទើបធ្វើឱ្យ គេព្រួតវាយម្នាក់មួយដៃម្នាក់មួយជេីង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ និងរលាត់ដៃរលាត់ជើង បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់ក្រុមអ្នកសារព័ត៌មាន នាំគ្នាចុះទៅផ្ដិតយករូបភាព និងសួរនាំនៅកន្លែងកើតហេតុ​ ហើយក្រុមយុវជនប្រុសស្រីទាំងនោះ​ ក៏បានឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់អស់ សល់តែជនប្រេីថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលេីខ្លួនឯងនោះ នៅកន្លែងកើតហេតុនិយាយរៀបរាប់ពីនេះពីនោះ ប្រាប់ក្រុមអ្នកសារព័ត៌មាន​ ហេីយក្រោយមកទេីបឃេីញសមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង រួចដេញឲ្យជនប្រេីថ្នាំញៀនវង្វេងស្មារតី​ បាត់បង់ម្ចាស់ការលេីខ្លួនឯងនោះ​ ដើរចេញពីកន្លែងកេីតហេតុឲ្យឆ្ងាយទៅ ហេីយជននោះក៏ដេីរសំដៅទៅមុខវត្តបុទុមបាត់ទៅ៕

សូមបញ្ជាក់ថា​ កន្លងទៅ​អាជ្ញាធរ​ខណ្ឌដូនពេញ​ ក៏ធ្លាប់ចុះបោសសំអាតជនប្រើប្រាស់គ្រឿងញៀន បាត់បង់ម្ចាស់ការលេីខ្លួនឯង​ ដែលដេីរដេកតាមទីសាធារណៈនានា ដូចជានៅ​តាមសួន​ច្បារ​មុខ​ព្រះ​បរម​រាជ​វាំង វត្តភ្នំ និង​ទីលាន​ប្រជាធិប​តេយ្យ ​វត្ត​ឧណ្ណាលោម វត្តបុទុម​ និង​នៅ​ក្រោយ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម និងកន្លែងផ្សេងៗទៀត​ ក្នុងខណ្ឌដូនពេញនោះដែរ ក្រោមការដឹកនាំរបស់លោក សុខ​ ពេញវុធ​ អភិបាលខណ្ឌ​ដូនពេញ​ បានឲ្យកម្លាំងគណៈបញ្ជាការឯកភាពចុះធ្វើជាប្រចាំ និងធ្វើយ៉ាងណា បោសសំអាតក្រុមជនអនាថា​ ដែលវង្វេងស្មារតី​ បាត់បង់ម្ចាស់ការ ទទួលខុសត្រូវលេីខ្លួនឯងទាំងនោះ​ ដែលតែងដេីរ​អុកឡុក​គេឯងនោះឲ្យអស់តែម្តង៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!