សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកយកប្រាក់….

8 ខែ មុន 57 តូ សុផល

ភ្នំពេញ ៖ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក (ប្រើល្បិចបោកយកប្រាក់) នៅចំណុចមុខក្លឹបហ្ស៊ូកនៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៤០នាទី ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួល ជនសង្ស័យម្នាក់ ឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះម្នាក់ ឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ ៖គ្មាន។

សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកណូគារ និងវិទ្យុទាក់ទង MOTOROLA ០១គ្រឿង ។ 

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទ មកប្រាប់ជនរងគ្រោះ ថាគេចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចក្លឹបហ្សូក បើមិនចង់ឲ្យគេចុះត្រួតពិនិត្យរដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លាឲ្យគេ ហើយឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានប្រើជនសង្ស័យពៅ ចាន់ធី ឲ្យមកយកលុយនៅក្លឹបហ៊្សូក   

លុះដល់ម៉ោង១៥ និង៤០នាទី ស្រាប់តែជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លឹបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ក្រោយពីទទួលព័ត៌មាន   សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ